នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយវាគ្មិនទំពាំងស្នងឬស្សីជំនាន់ទី១ និងទី២ មកពីសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ) រាជធានីភ្នំពេញ ដែលធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពី “ ទស្សនទានថ្មីៗអំពីដំណើរការកសាងប្រជាធិបតេយ្យ និងនីតិរដ្ឋ ” ដើម្បីទទួលបាននូវចំណេះដឹងជាក់ស្តែងបន្ថែមទៀត នៅវិមានរដ្ឋសភា។
ដំណើរទស្សនកិច្ចសិក្សារបស់វាគ្មិនទំពាំងស្នងឬស្សីជំនាន់ទី១ និងទី២នេះ ដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ៕