នាយឧត្តមសេនីយ៍ នេត សាវឿន៖ រាជរដ្ឋាភិបាលនឹងឈប់យកលុយធ្វើអត្តសញ្ញាណប័ណ្ណនិងសេវាក្នុងមូលដ្ឋានផ្សេងៗទៀត(មានវីដេអូ)

ថ្ងៃព្រហស្បតិ៍ ទី ១០ វិច្ឆិកា ២០១៦​
146

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឱ្យដឹងថា នៅមុនឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសដាក់ចេញនៅគោលនយោបាយក្នុងមូលដ្ឋាន ដែលគោលនយោបាយនេះ សេវាផ្សេងៗនៅក្នុងមូលដ្ឋាន រួមទាំងការធ្វើអត្តសញ្ញាណប័ណ្ណជាដើម នឹងមិនត្រូវបានគិតប្រាក់នោះឡើយ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង ស្នងការនគរបាលខេត្តកំពង់ឆ្នាំងថ្មី នៅព្រឹកមិញនេះ។

សូមទស្សនាវីដេអូរបស់នាយឧត្តមសេនីយ៍ នេត សាវឿនដូចខាងក្រោម៖

 

ចែករំលែក

បញ្ចេញយោបល់