ទស្សនៈ​ប្រជាជន​ ៖ ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​បាន​ជួយ​ឲ្យឆ្លុះ​បញ្ចាំងថា​ លោក​​ សម រង្ស៊ី ពិតជា​មិន​ដឹង​ខ្យល់មែន!​

ថ្ងៃសុក្រ ទី ១១ វិច្ឆិកា ២០១៦​
87

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥។ ទាក់ទិននឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំពិភពលោកដែលបានព្យាករណ៍ដឹងជាមុនអំពីជ័យជំនះរបស់លោក ដូណាល់ ត្រាំ។ ចំណុចពិសេសដែលអាចព្យាករណ៍ត្រឹមត្រូវបានអំពីលទ្ធផលការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះ បង្ហាញច្បាស់ថា ជាសំណាងនិងជាមោទនភាពរបស់កម្ពុជា ដែលយើងមាន សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំជាតិដ៏វាងវៃ ប្រកបដោយមានចក្ខុវិស័យវែងឆ្ងាយនិងភាពប្រាកដនិយម ព្រមទាំងបានយល់ច្បាស់អំពីនយោបាយអាមេរិក និងយល់ច្បាស់អំពីការគិតរបស់ប្រជាជនអាមេរិក។

ផ្ទុយទៅវិញ ក្នុងទិដ្ឋភាពមួយជ្រុងទៀតនៃការបោះឆ្នោតនៅអាមេរិកលើកនេះ ក៏បានក្លាយជាកញ្ចក់ដែលអាចយកមកឆ្លុះបញ្ចាំងបានយ៉ាងច្បាស់លាស់ថា៖ «ធាតុពិត លោក សម រង្ស៊ី គឺជាអ្នកនយោបាយ ដ៏ឆោតល្ងង់បំផុត»។ ហេតុអ្វី?៖

ទី១៖ លោក សម រង្ស៊ី ដែលមាត់ខាងក្រៅក្នុងការធ្វើនយោបាយប្រជាភិថុតិ គឺមួយម៉ាត់ណាក៏ អាមេរិក ដែរ។ តែផ្ទុយទៅវិញ ក្នុងភាពជាក់ស្តែង គាត់តាមដានសភាពការណ៍អាមេរិកមិនទាន់ ក្តាប់មិនបានជុំអំពីទំនោរនិងការគិតរបស់ប្រជាជនអាមេរិកបន្តិចសោះ។ និយាយឲ្យខ្លី គឺមិនដឹងខ្យល់ និងមិនដឹងថា អាមេរិក បែរមុខទៅទិសណាទេ។ លើសពីនេះ សម រង្ស៊ី ល្ងើពកថ្ងាសរហូតហៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ជាជនផ្តាច់ការ។

ទី២៖ តើការដែល «លោក សម រង្ស៊ី ហៅលោក ដូណាល់ ត្រាំ ជាជនផ្តាច់ការ» នឹងមានផលវិបាកអ្វីខ្លះ? ចម្លើយងាយយល់ទេ ៖ រដ្ឋការលោក ដូណាល់ ត្រាំ នឹងកត់ត្រាទុកអ្នកជេរជាទម្លាប់នេះរួចទៅហើយ។ ជាងនេះទៅទៀត វាក៏ឆ្លុះបញ្ចាំងថា លោក សម រង្ស៊ី ល្ងង់ខ្លៅលើនយោបាយការបរទេស។

ទី៣៖ បង្ហាញថា លោក សម រង្ស៊ី កំពុងបន្តបង្កើតនិងពង្រីកសត្រូវធំ៣ដ៏គ្រោះថ្នាក់បំផុត។ លោក សម រង្ស៊ី បង្កើតភាពជាសត្រូវជាមួយវៀតណាមជាប្រទេសជិតខាងកម្ពុជា។ លោក សម រង្ស៊ី រិះគន់ ចិន ដែលជាប្រទេសមហាអំណាចនិងមានអំណាចក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក សម រង្ស៊ី ប្រមាថប្រធានាធិបតីអាមេរិកជាជនផ្តាច់ការ។ ក្នុងឥរិយាបទអ្នកនយោបាយចិត្តស្រាលនិងគិតខ្លីបែបនេះ គឺ សម រង្ស៊ី គ្មានភាពជាមេដឹកនាំបាននោះទេ។ នេះសំណាងហើយដែល សម រង្ស៊ី មិនមែនជាមេដឹកនាំរបស់កម្ពុជា ពីព្រោះចរិតបែបនេះ គឺមានតែបង្កើតស្ថានភាពឯកកោ បង្កើតជម្លោះ នាំដល់សង្គ្រាម និងនាំដល់ការបំផ្លាញប្រទេសជាតិឲ្យខ្ទេចខ្ទី ដូចអ្វីដែល ប៉ុល ពត ធ្លាប់បានធ្វើចំពោះកម្ពុជារួចមកហើយ។

ទី៤៖ ក្នុងពេលដែលមេដឹកនាំកម្ពុជាក៏ដូចជាមេដឹកនាំពិភពលោកចេញលិខិតផ្លូវការអបអរសារទរ លោក ដូណាល់ ត្រាំ ដែលទទួលបានជ័យជំនះ ផ្ទុយទៅវិញលោក សម រង្ស៊ី បែរជាចេញខ្លឹមសារ ញាត្តិអបអរតាម Facebook និងនិយាយតាមវិទ្យុបរទេស ដៀមដាមថា «កម្ពុជា ជាប្រទេសឯកបក្ស ហើយកម្ពុជាគួរតែធ្វើតាមអាមេរិក»។

ខ្ញុំជូនយោបល់ទៅលោក សម រង្ស៊ី វិញ។ ករណីទី១៖ បើកម្ពុជា ពិតជាប្រទេសឯកបក្សមែន គឺលោក សម រង្ស៊ី ត្រូវប្រកាសរំលាយគណបក្ស សមរង្ស៊ី និងគណបក្សសង្គ្រោះជាតិចោលជាបន្ទាន់ ដោយកុំរង់ចាំថ្ងៃស្អែក។  ចាំដល់រំលាយគណបក្សទាំងនេះចោលអស់សិន ចាំនិយាយថា នៅកម្ពុជាមានតែ «គណបក្សប្រជាជនកម្ពុជាតែមួយគត់»។ ករណីទី២៖ ចំពោះអ្វីដែល សម រង្ស៊ី និយាយថា កម្ពុជាគួរធ្វើតាមអាមេរិក គឺវាគួរតែ សម រង្ស៊ី ទៅវិញទេ ដែលត្រូវរៀនតាមលោកស្រី ហ៊ីលឡារី គ្លីនតុន សិនទៅ។ គេមិនដែលចាញ់ឆ្នោតរាប់អាណត្តិ ឡាំប៉ារាប់អាណត្តិ រហូតកើតរោគចិត្តជេរគេជេរឯង និងរហូតក្លាយជាអ្នកទោសដោយសារអណ្តាតនិងមាយាទបែបនេះទេ។

នៅមានករណីជាច្រើនដែលបង្ហាញថា សម រង្ស៊ី ខ្វះការយល់ដឹងអំពីកិច្ចការជាតិ និងកិច្ចការអន្តរជាតិ។ តែយ៉ាងណា ប្រជាជនកម្ពុជាបានដឹងច្បាស់ និងបានកំណត់ជោគវាសនាទុករួចជាស្រេចថា «សម រង្ស៊ី គ្មានវាសនាជានាយករដ្ឋមន្ត្រីនៅក្នុងជាតិនេះទេ»៕

ដោយ៖ សេនាជាតិ

opinion-1

ចែករំលែក

បញ្ចេញយោបល់