លោកស្រី Hillary Clinton និងការបោះឆ្នោតអាមេរិក៖ តើលោកស្រី Clinton ធ្វើអ្វីខុស?

ថ្ងៃព្រហស្បតិ៍ ទី ១០ វិច្ឆិកា ២០១៦​
78

 

ការបោះឆ្នោត ដែលប្រាកដណាស់ វាជាការបោះឆ្នោតដ៏អស្ចារ្យសម្រាប់ប្រវត្តិសាស្ត្រអាមេរិក ហើយក៏ជាការបះបោរប្រឆាំងនឹងការបង្កើតនយោបាយផងដែរ។ ប្រជាជនមួយចំនួនបានចាត់ទុកការបោះឆ្នោតជាការបង្កើតនយោបាយច្រើនជាងអ្វី ដែលមានចំពោះលោកស្រី Hillary Clinton ។ អំឡុងពេលធ្វើយុទ្ធនាការរបស់លោកស្រី ដោយសារតែមានអ្នកបោះឆ្នោតដែលខឹងសម្បារជាច្រើនពាន់នាក់នោះ លោកស្រីបានប្រឈមមុខនឹងការបែកខ្ញែកនយោបាយរបស់អាមេរិក។

លោក Donald Trump បានត្រៀមក្នុងការលួងលោមអ្នកបោះឆ្នោតនៅក្នុងរដ្ឋគ្រប់គ្រាន់ល្មម ដែលអាចឱ្យលោកជួយពួកគេទាំងនោះបាន។ មហាសេដ្ឋីរូបនេះបានចាត់ទុកខ្លួនគាត់ថា ជាអ្នកខាងក្រៅចុងក្រោយគេបំផុត ដែលប្រឆាំងនឹងអ្នកខាងក្នុងចុងក្រោយបំផុត។ លោកគឺជាបេក្ខជនការពារខណៈដែលលោកស្រីជាបេក្ខជនដែលបង្ហាញនូវស្ថានភាពជាក់ស្តែង។ ជារឿយៗ លោកស្រីបានអះអាងថា លោកស្រីគឺជាបេក្ខជនដែលមានសមត្ថភាពខ្លាំងជាងគេបំផុត។ ហើយ លោកស្រីតែងតែសូត្រពីប្រវត្តិរូបរបស់ខ្លួនម្តងហើយម្តងទៀត ពោលគឺជាបទពិសោធរបស់លោកស្រីជានារីទីមួយ ជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ New York និងជារដ្ឋមន្ត្រីក្រសួងការបរទេស។

ប៉ុន្តែនៅក្នុងការបោះឆ្នោត ដែលឆ្កួតដូចជានរកនេះ អ្នកគាំទ្ររបស់លោក Donald Trump បានមើលឃើញបទពិសោធ និងគុណសម្បត្តិរបស់លោកស្រីថា មានភាពអវិជ្ជមានដ៏ធំ។ មនុស្សម្នាក់ដែលខ្ញុំបាននិយាយទៅកាន់ជាច្រើននាក់នៅក្នុងយុទ្ធនាការនេះ ជាពិសេសនៅក្នុងតំបន់ Rust Belt ចង់ឱ្យពាណិជ្ជករជាប់ជាប្រធានាធិបតី ច្រើនជាងអ្នកនយោបាយជាប់។ ការស្អប់របស់ពួកគេទៅលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវបានគេមើលឃើញជាក់ស្តែង។ ដូចគ្នានេះ គេក៏ស្អប់លោកស្រីដែរ។ វាគឺស្ថិតក្នុងចិត្តរបស់ពួកគេ។ ខ្ញុំចងចាំយ៉ាងរស់រវើកពីការនិយាយទៅកាន់ស្រ្តីវ័យកណ្តាលម្នាក់នៅក្នុងរដ្ឋ Tennessee ដែលមានភាពជឿជាក់ជាច្រើន ហើយជាអ្នកដែលគួតែមានសុជីវធម៌ជាងនេះនោះ បានផ្លាស់ប្តូរអាការៈរបស់គាត់ នៅពេលដែលប្រធានស្តីពីលោកស្រី Hillary Clinton ត្រូវបានលើកយកមកនិយាយ។

លោកស្រី Hillary Clinton មានបញ្ហាស្តីពីការជឿជាក់ជាយូរមកហើយ ហេតុនេះហើយបានជារឿងអាស្រូវរបស់លោកស្រី បានលេចឡើងជាច្រើន។ លោកស្រីមានបញ្ហាពិតប្រាកដ។ លោកស្រីត្រូវបានគេមើលឃើញថា ជាអ្នកបុព្វជិតស្រីម្នាក់ ដែលនិយាយមើលងាយទៅលើពលករ។ ទ្រព្យសម្បត្តិជាច្រើន ដែលត្រូវបានប្រមូល ដោយគ្រួសារ Clinton ចាប់តាំងពីចាកចេញពីសេតវិមាននោះ មិនបានជួយអ្វីទេ។ គូស្វាមីនេះត្រូវបានគេមើលឃើញថាជាអ្នករំដោះ Limousineប៉ុណ្ណោះទេ ប៉ុន្តែជាអ្នករំដោះ Lear Jet ថែមទៀតផង។ ជាថ្មីម្តងទៀត ទ្រព្យសម្បត្តិរបស់ពួកគេធ្វើឱ្យពួកគេមានបញ្ហាកាន់តែច្រើនឡើងចំពោះអ្នកបោះឆ្នោតដែលមានវណ្ណៈកម្មករ។

នៅក្នុងប្រទេសមួយ កន្លែងដែលមានស្ត្រី បោះឆ្នោតច្រើនជាងបុរសនោះ គួរតែត្រូវបានគេយល់ឃើញថា ភេទ(Gender)របស់គាត់គួរតែផ្តល់គុណសម្បត្តិដល់គាត់ក្នុងចំនួនធំ ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលជាក់ច្បាស់ក្នុងការប្រឆាំងចម្បងនឹងគាត់នោះ គឺគូបដិបក្សរបស់លោកស្រីលោក Bernie Sanders បានឱ្យដឹងនោះ គឺលោកស្រីពិបាកក្នុងការស្វែងរកការពេញចិត្តពីអ្នកបោះឆ្នោតដែលជាស្ត្រីវ័យក្មេង។ ស្ត្រីជាច្រើនមិនដែលមានភាពកក់ក្តៅចំពោះលោកស្រីទេ។ គេបានចងចាំនូវអ្វីដែលត្រូវបានបកស្រាយថា ជាការបង្អាប់ ដែលលោកស្រីបានលើកឡើងអំពីមិនចង់ឱ្យស្ត្រីទាំងនោះនៅក្នុងផ្ទះធ្វើនំ Cookies ទេ។ នៅពេលដែលជនជាតិអាមេរិកចង់បានការផ្លាស់ប្តូរនោះ លោកស្រីទំនងជាផ្តល់នូវអ្វីដែលដដែល។ វាពិបាកណាស់សម្រាប់បក្សមួយក្នុងការឈ្នះបីអាណត្តិជាប់គ្នា។ គណបក្សប្រជាធិបតេយ្យមិនទាន់បានធ្វើអ្វីទេ ចាប់តាំងពីខ្លួនបានជាប់ក្នុងទសវត្ស៤០។ បញ្ហានេះហើយ បានធ្វើឱ្យអ្នកបោះឆ្នោតមានការធុញទ្រាន់នឹងលោកស្រី Clinton។

លោកស្រី Hillary Clinton មិនមែនជាអ្នកធ្វើការឃោសនា ដែលមានលក្ខណៈពីធម្មជាតិនោះទេ។ ការថ្លែងសន្ទកថារបស់លោកស្រីមានភាពរាបស្មើ និងដូចជាមនុស្សយន្ត នៅពេលខ្លះ។ ជាងនេះទៅទៀតនោះ ការងើបឡើងនៃរឿងអាស្រូវរបស់លោកស្រីគឺជាការរាំងស្ទះដ៏ធំសម្បើមមួយ ហើយនេះមានន័យថាជាការបញ្ចប់យុទ្ធនាការរបស់គាត់ ពោលជាសារអវិជ្ជមានមួយ។ យុទ្ធនាការរបស់លោកស្រីក៏បានបង្កើតកំហុសឆ្គងបច្ចេកទេសផងដែរ។ យុទ្ធនាការនេះផ្តោតទៅលើធនធាន និងពេលវេលានៅក្នុងរដ្ឋដែលលោកស្រីមិនចាំបាច់ត្រូវឈ្នះ ដូចជារដ្ឋ North Carolina និងរដ្ឋ Ohio ច្រើនជាងរដ្ឋចំនួន ១៨ទៀតដែលបានបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យអស់រយៈពេល ៦ដងមកនេះ៕
(ប្រភព : BBC ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦)

photo_2016-11-10_02-00-54 photo_2016-11-10_02-01-04

ចែករំលែក

បញ្ចេញយោបល់