សេចក្តីជូនដំណឹងស្តីពី ការពង្វាងចរាចរ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក

ថ្ងៃព្រហស្បតិ៍ ទី ១០ វិច្ឆិកា ២០១៦​
269

 

កាលពីថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្ម ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ រដ្ឋបាលរាជធានី សូមជម្រាបអំពីផែនការណែរនាំដូចខាងក្រោម

ហាមរថយន្តធុនធ្ងន់ រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តបេតុង ចរាចរចេញ ចូលក្នុងរាជធានីភ្នំពេញ និងផ្អាកការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៦។

ហាមរថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក

មកធ្វើ ចរាចរចេញចូលក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ១០: ០០ នាទីរហូតដល់ម៉ោង ២២: ០០ នាទី ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦៕

សូមមើលសេចក្តីជូនដំណឹងខាងក្រោមនេះ៖

sa sa1

ចែករំលែក

បញ្ចេញយោបល់