ចិន និងបញ្ហារបស់វរជន

ថ្ងៃអង្គារ ទី ៨ វិច្ឆិកា ២០១៦​
101

សព្វថ្ងៃនេះ មិនមាននរណាចូលចិត្តវរជនទេ។ ដោយក្រឡេកមើលទៅនឹងការឆ្លើយតបពីក្នុងចិត្ត ចំពោះការវិនិច្ឆ័យរបស់តុលាការជាន់ខ្ពស់នៅក្នុងចក្រភពអង់គ្លេស កាលពីដើមខែវិច្ឆិកា ដែលបានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបចាំបាច់ត្រូវតែអនុម័តពីសភា។ កាសែតដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសអង់គ្លេសបានចាត់ទុកចៅក្រមដែលបានចេញនូវសេចក្តីសម្រេចនេះថា«ជាសត្រូវរបស់ប្រជាជន»។

ការវាយប្រហារទៅលើចៅក្រមរបស់អង់គ្លេស បានកើតឡើងនៅក្នុងបរិបទប្រឆាំងនឹងវរជន។ ចៅក្រមត្រូវបានចាត់ទុកថា ជាមនុស្សដែលមានការយល់ឃើញជ្រៅ មានការអប់រំខ្ពស់ មានការបណ្តុះបណ្តាលខ្ពស់។ ចំពោះការគិតជាច្រើននៅក្នុងរឿងនេះ ចៅក្រមនេះគឺជាក្រុមស៊ើបអង្កេតដែលបានបង្កើតភាពមិនសប្បាយចិត្ត និងវិសមធម៌ ដែលជះឥទ្ធិពលដល់នយោបាយនៅក្នុងចក្រភពអង់គ្លេស និងទូទាំងពិភពលោក។ ប្រសិនបើប្រទេសមួយដែលមានការគោរពច្បាប់ និងស្ថាប័នប្រកបដោយស្ថិរភាពអស់រយៈពេលជាច្រើនសតវត្សរ៍ អាចធ្លាក់ចុះដោយសារតែបញ្ហានេះ នោះទស្សនៈចំពោះរដ្ឋមួយដូចជា ប្រទេសចិន នឹងមានលក្ខណៈបែបណា?

នៅពេលដែលនៅក្នុងប្រទេសមួយ ការដឹកនាំផ្តាច់ការដោយក្រុមគ្មានជំនាញ ដែលនៅតែស្ថិតក្នុងមនោគមរបស់បក្ស នោះអាចប្រហែលជាត្រូវបានគេរំពឹងថា ចិនមានបញ្ហាតិចតួចជាមួយនឹងវរជន។ ក្រោមការដឹកនាំរបស់លោក Xi នោះ ជំនឿនេះបានផ្លាស់ប្តូរដើម្បីបំរើដល់ប្រជាជន។ ក្នុងនោះដែរ ច្បាប់ធម្មនុញ្ញរបស់ចិនក៏បានចែងយ៉ាងច្បាស់ផងដែរ ប្រជាជនសព្វថ្ងៃគឺជាអ្នកគ្រប់គ្រងម្ចាស់ផ្ទះរបស់ពួកគេ ហើយនិងគ្រប់គ្រងកិច្ចការរបស់ពួកគេ។ តើនេះមិនមានកន្លែងសម្រាប់វរជនគ្រប់គ្រងទេឬ? ជាក់ស្តែង មានការខឹងសម្បាយ៉ាងខ្លាំងចំពោះវរជននៅប្រទេសចិន ជាងកន្លែងផ្សេងៗ។គណបក្សចិន ជារឿយៗត្រូវបានគេផ្តោតការយកចិត្តទុកដាក់នៅក្នុងរឿងនេះ។ លោក Mao Zedongបានប្រឆាំងនឹង«ចំណេះដឹង»។ បដិវត្តវប្បធម៌បានចាប់ផ្តើមកាលពីពាក់កណ្តាលសតវត្សរ៍មុន ដែលមានការលើកឡើងនូវពាក្យស្លោកមួយ «Better to be red than expert»។ នៅពេលនោះ សាកលវិទ្យាល័យជាច្រើនត្រូវបានបិទ ហើយនិស្សិតត្រូវបានបញ្ជូនទៅឱ្យបង្កើតបដិវត្ត។ សមាជិករបស់គណៈកម្មការ Politburo Standing Committee ដែលរួមមានលោក Xi បានធ្វើឱ្យការសិក្សាអប់រំរបស់ពួកគេត្រូវបានបញ្ឈប់ ហើយនិងបង្អាក់ត្រឹមពេលនេះ។

សូម្បីតែនៅក្នុងយុគ្គសម័យ Deng Xiaoping សម្ពាធស្តីពីការប្រឆាំងនឹងវរជនក៏មិនបានបាត់បង់ដែរ។ ជាការពិត ត្រឹមទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី២១ ក្រុមអ្នកសរសេរដ៏មានប្រជាប្រិយភាពបានលើកយកនូវមនោគមផ្តាច់មុខ។ សំឡេងសំខាន់របស់ពួកគេនោះគឺលោក Wang Xiaodong ប្រធានអ្នកនិយពន្ធសៀវភៅ«Unhappy China»។ ផ្នែកមួយចំនួននៃការលើកឡើងរបស់លោក Wang និងក្រុមរបស់គាត់ មានការរិះគន់ និងប្រឆាំងរដ្ឋាភិបាល ដូចនឹងអ្វីដែលបង្កើតឡើងដោយលោក Liu Xiaobo អ្នកឈ្នះរង្វាន់ Nobel Prize។ ប៉ុន្តែខណៈដែលលោក Liu បន្តជាប់ពន្ធធនាគារដ៏យូរនោះ ពួកនេះបានរក្សានូវសេរីភាព។ មិនដូចគាត់ទេ លោក Wang និងក្រុមរបស់លោកវិញបានប្រឆាំងនឹង«ពួកវរជន» ពោលពួកគេមិនដែលនិយាយថា វរជនទាំងនោះស្ថិតក្នុងបក្សទេ។

មេដឹកនាកណ្តាល លោក Xi Jinping បានដោះស្រាយបញ្ហាប្រឆាំងនឹងវរជនតាមរយៈបង្កឱ្យមានបញ្ហាខ្លួនឯងចំពោះសាធារណជន ដោយប្រឈមនឹងបញ្ហាប្រឆាំងនឹងអំពើពុករលួយជាដើម។ សារគឺមានភាពច្បាស់លាស់៖ គណបក្សនេះ គឺជាគណបក្ស ដែលមានសង្គមរួមមួយ ពោលមិនស្ថិតក្នុងកាំជណ្តើរផ្សេងគ្នា។ ភស្តុតាង ដែលត្រូវបានបង្ហាញ គឺថា នេះបានធ្វើឱ្យមានការផ្លាស់ប្តូរក្នុងចំណោមសង្គម ដែលមានភាពធំទូលាយជាងមុន។ ទោះបីជាយ៉ាងណាក្តី កំណើនសេដ្ឋកិច្ចកំពុងតែត្រូវបានគេរឹតបណ្តឹង ហើយបញ្ហាជាច្រើនកំពុងតែត្រូវបានគេប្រៀបធៀប។ មានឱកាសគឺថា ប្រជាជនចិនជាច្រើន នឹងមានអារម្មណ៍ថា ពួកគេបាត់បង់ និងមិនបានធ្វើនូវអ្វី ដែលពួកគេអាចធ្វើបាន។ នេះមានន័យថា ការងើបឡើងនៃការប្រឆាំងនឹងវរជន ការគំរាមកំហែងរបស់ពួកគេទៅលើគណបក្ស និងបុគ្គល ដោយសារតែតួនាទីរបស់ពួកគេនៅក្នុងសង្គម កំពុងតែងើបឡើង។

យ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោក Xi កំពុងតែព្យាយាមបំបែកសាធារណជនតាមរយៈការស្តីបន្ទោសវរជនបទេស ឬខាងក្រៅ ចំពោះការជ្រៀតជ្រែក និងលូកដៃរបស់ពួកគេ។ ការធ្វើបែបនេះនឹងបង្កើតឱ្យមានបរិយាកាសភ័យខ្លាចជាលក្ខណៈអន្តរជាតិសម្រាប់ប្រទេសចិន ហើយនឹងធ្វើឱ្យមានភាពស្មុគស្មាញនៅក្នុងនយោបាយរបស់ពួកគេ៕

ប្រភព : The Diplomat ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦

thediplomat_2015-03-21_18-41-13-e1426963293930-386x365

 

ចែករំលែក

បញ្ចេញយោបល់