iPhone 7 និង 7 Plus នឹង​អាច​មាន​ពណ៌​ថ្មី​មួយ​ទៀត​!

ថ្ងៃអង្គារ ទី ៨ វិច្ឆិកា ២០១៦​
94

សម្រាប់ Iphone 7 ពណ៌ខ្មៅរលោងដែលជាព័ណ៌ដ៏គួរឱ្យចាប់អារម្មណ៍មានអ្នកទិញវាជាច្រើនរហូត ដល់ទៅអស់ ស្ដុក និងចាំទាល់តែមានវិញទៀតផង។ ដោយហេតុនេះហើយ ហើយថ្មីៗនេះ ផងដែរក៏បាន លេចធ្លាយ រូបរាងពណ៌ថ្មី របស់ iPhone 7 Plus នៅតាម វេបសាយ របស់ ជប៉ុនមួយ។ ដោយយោងតាម វេបសាយពត៌មាន Mac Otakara បានបង្ហោះ នៃពត៌មានលេចធ្លាយ មួយបាននិយាយ អំពីពណ៌ថ្មីនៃ iPhone 7 និង 7 Plus ដែលជាពណ៌ស រលោងអាចនឹង ជាពណ៌ថ្មី ផងនោះ។ យ៉ាងណាមិញ ក៏មិនទាន់មាន ពត៌មាន ណាបញ្ជាក់ ច្បាស់លាស់ពី ក្រុមហ៊ុន  Apple នោះទេ នេះគ្រាន់ជាការ គ្រោងទុកមុន អាចនឹងចេញ ក៏ថាបាន រឺ ក៏អាច មិនចេញ។

cover-29

ដោយការចេញពណ៌ថ្មីនេះក៏ពុំមានការខាតបង់អ្វីច្រើននោះដែរ បើតាមមើលទៅ បើមើលតាមរូបភាពដែល Mac Otakara នៃវេបសាយជប៉ុន បានបង្ហោះនេះ ច្បាស់ជាមាន អតិថិជន ពេញចិត្តច្រើន ជាថ្មីម្ដងទៀត ហើយប្រសិនបើ Apple នឹងមានពណ៌ Jet White នោះរឺក៏អាច ហៅថា ពណ៌ស រលោង។ ដោយតាមការសង្កេត ទៅពណ៌ខ្មៅរលោង រឺយើងអាចហៅ ម៉្យាងទៀតថា ពណ៌ Jet Black នោះមានការពេញនិយម យ៉ាងខ្លាំង ទោះគេដឹង ថាវាងាយ ឆ្កូត និងឆាប់ប្រឡាក់ ក៏ដោយ។ តែមិនប្រាកដ ដែរប្រសិនបើ Apple នឹងចេញពណ៌ស រលោង ថ្មីនោះមែន ប្រហែលជា ក្រុមហ៊ុនមួយនេះ នឹងមានការ កែប្រែ ច្រើនដែល មិនអោយ ងាយឆ្កូត និងប្រឡាក់នេះ ទៀតក៏ថាបាន។ សរុបមកពត៌មាននេះ មិនអាចទាន់ យកជាការ នៅឡើយនោះទេ នេះគ្រាន់ជា ពត៌មានលេចធ្លាយ ប៉ុណ្ណោះប្រសិនបើ ចង់ដឹង ច្បាស់នោះ ទាល់តែចាំមើល នូវពត៌មាន ផ្ទាល់ពី Apple ទាំងអស់គ្នា។

1-10

ចែករំលែក

បញ្ចេញយោបល់