តុលាការសម្រេចពិន័យប្រាក់លោក សម រង្ស៊ី ១០លានរៀល និងសងជំងឺចិត្ត ១៥លានរៀល ករណី ចោទប្រកាន់លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាទិញចំនួន Like Facebook ក្លែងក្លាយ

ថ្ងៃអង្គារ ទី ៨ វិច្ឆិកា ២០១៦​
172

នៅមុននេះបន្តិច សាលាដំបូងក្រុងភ្នំពេញបានសម្រេចពិន័យប្រាក់ ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជនរងគ្រោះ ១៥លានរៀល ដោយមិនតម្រូវឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារនោះទេ ក្នុងករណីដែលលោកចោទប្រកាន់ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានទិញ Like Facebook ក្លែងក្លាយ។

គួរបញ្ជាក់ផងដែរថា ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈទៅកាន់លោក សម រង្ស៊ី ត្រូវបានប្តឹងដោយលោក សោម សឿន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងរូបនេះបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនចោទប្រកាន់លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានទិញ like ពីបរទេស និងបានបញ្ជាឲ្យមន្ត្រីបង្កើតគណនីក្លែងក្លាយដើម្បីចុច like ទំព័រហ្វេសប៊ុករបស់សម្តេចនោះ។

កាលពីព្រឹកមិញនេះផងដែរ លោក សម រង្ស៊ី បានបង្ហោះចោទប្រកាន់សារជាថ្មីម្តងទៀតនៅលើទំព័រ Facebook របស់ខ្លួន ដែលទង្វើនេះត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាលោក សម រង្ស៊ី ឥឡូវដូចមនុស្សវិកលចរិក ដែលនិយាយលែងដឹងខុសត្រូវទៅហើយ។

Municipal Court of Cambodia Sam Rainsy

ចែករំលែក

បញ្ចេញយោបល់