ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនសាមសុងបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទសាមសុងថ្មីជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញ។
អតិថិជន Galaxy Note7 ទាំងអស់ អាចប្តូរយក Galaxy S7 edge ឬ Galaxy Note 5 ជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញពីថ្ងៃទី 10 ដល់ 30 វិច្ឆិកា 2016។
នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដូចខាងក្រោម៖
- ប្តូរ Galaxy Note7 យក Galaxy S7 edge ជាមួយទឹកប្រាក់ $170 ($70 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy S7 edge + $100 សម្រាប់ទឹកប្រាក់បន្ថែម)
- ប្តូរ Galaxy Note7 យក Galaxy Note5 ជាមួយនឹងទឹកប្រាក់ $210 ($110 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy Note5 + $100 សម្រាប់ទឹកប្រាក់បន្ថែម)
- ប្តូរ Galaxy Note7 យកទឹកប្រាក់វិញ
កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី 10 ដល់ 30 ខែវិច្ឆិកា ឆ្នាំ 2016 នៅហាងទំនើបសាមសុងរបស់អ្នកនាំចូលផលិតផលសាមសុងផ្លូវការនៅកម្ពុជា។
- សម្រាប់អតិថិជនដែលបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika ដែលជា អ្នកនាំចូលផលិផលសាមសុងផ្លូវការ សូមអញ្ជើញទៅកាន់ហាងទំនើបសាមសុង KLD ទល់មុខអាគារភ្នំពេញថៅវើ ហាងទំនើបសាមសុង Apsara នៅជិតផ្សារដេប៉ូ ឬ ហាងទំនើបសាមសុង Nika ជិតស្តុបបូកគោ។
- សម្រាប់អតិថិជនដែលមិនបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាងដែលលោកអ្នកបានទិញដើម្បីទទួលបានការសម្របសម្រួល ពីហាងទាំងនោះសម្រាប់កម្មវិធីនេះ។
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទាក់ផ្នែកបំរើអតិថិជនរបស់ Samsung តាមរយៈទូរស័ព្ទ 023 99 32 32 ។