កាលពីថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ២០១៦ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រឡងជ្រើសរើសក្របខណ្ឌនគរបាលជាតិ រួមនិងនាយនគរបាលជាន់ខ្ពស់ជាច្រើនរូបទៀត បានចូលរួមបើកវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិ នៅសកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បឹងត្របែក ។ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មការកណ្តាលប្រឡងជ្រើសរើសក្របខណ្ឌនគរបាលជាតិ អមដំណើរដោយ លោកឧត្តមសេនីយ៍ ចាន់ អ៑ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ