ការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក និងប្រជាធិបតេយ្យដែលនាំទៅរករដ្ឋមួយដែលគ្មានសណ្តាប់ធ្នាប់

ថ្ងៃចន្ទ ទី ៧ វិច្ឆិកា ២០១៦​
87

ថ្ងៃស្អែក ការប្រកួតប្រជែងតំណែងប្រធានាធិបតីមិនធម្មតាមួយនឹងឈានដល់ទីបញ្ចប់។ សម្រាប់សាធារណជនអាមេរិកទូទៅ លទ្ធផលនេះនឹងធ្វើឱ្យមិនពេញចិត្តនោះទេ បើទោះបីជាមានអ្នកនិយាយថា នឹងបញ្ចប់ជាថ្មីម្តងទៀតនូវរយៈពេលយុទ្ធនាការឃោសនាដ៏ស្រកៀរត្រចៀកនេះក៏ដោយ។  ហើយជានិច្ចជាកាលបានសម្តែងការគាំទ្រចំពោះ «កីឡាកររបស់ខ្លួន» នៅក្នុងរឿងនយោបាយ ដែលជនជាតិអាមេរិកបានមើលឃើញនូវយុទ្ធនាការដែលញាំញីទៅដោយការចោទប្រកាន់គ្នាដ៏ធ្ងន់ធ្ងរ និងការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក ហើយរឿងនោះវាសម្បើមដៃណាស់ដែលធ្វើឱ្យអ្នកចាញ់មិនអាចមើលទៅមុខមនុស្សម្នាថា ពួកគេបានជ្រើសរើសអ្នកឈ្នះដ៏សមរម្យ និងថ្លៃថ្នូរ។

គ្មានអ្វីច្រើនដែលគេអាចនិយាយអំពីបេក្ខជនគណបក្សសាធារណរដ្ឋលោក Donald Trump ដែលមិនត្រូវបានគេនិយាយកាលពីមុន។ គាត់បានហៅគូប្រជែងរបស់គាត់គឺលោកស្រី Hillary Clinton ថា ជាឧក្រិដ្ឋជន ដែលនឹងធ្វើឱ្យគាត់មានបញ្ហាគ្រប់បែបយ៉ាង ប្រសិនបើគាត់ចាញ់ឆ្នោត។ រឿងដូចគ្នានេះដែរអាចត្រូវបានបាននិយាយអំពីលោកស្រី Clinton ថា គាត់នឹងធ្វើទៅលើលោក Trump អ្វីៗគ្រប់យ៉ាង ហើយប្រឈមមុខនឹងទ្វេរគ្រោះដូចគ្នាក្នុងព្រឹត្តិការណ៍ដែលមិនទំនងត្រូវបានគេផ្តួលរំលំ។

ការប្រកួតប្រជែងតំណែងប្រធានាធិបតីត្រូវបានរៀបរាប់ដោយមនុស្សជាច្រើនថា ជាគំរូបែបលទ្ធិប្រជាធិបតេយ្យមួយ។ ការបោះឆ្នោតជា “បឋម” ដែលក្នុងនោះគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនឹងធ្វើការប្រកួតផ្ទៃក្នុងរបស់ពួកគេផ្ទាល់ ដើម្បីជ្រើសរើសបេក្ខជនល្អបំផុតរបស់ពួកគេក្នុងការប្រកួតប្រជែងគ្នាសម្រាប់តំណែងជាប្រធានាធិបតីគឺត្រូវបានគេសន្មត់ថា ជារឿងដែលគេចម្រាញ់យកដ៏លំបាក និងជាលើកដំបូងបំផុត។ ពេលដែលបេក្ខជនគណបក្សនីមួយៗប្រកួតប្រជែងគ្នាដើម្បីកាន់កាប់សេតវិមាន នីតិវិធីនោះនឹងត្រូវបានគេធ្វើឡើងដោយក្តីអធិកអធម ដែលនឹងផ្តល់ឱ្យប្រទេសនេះនូវអ្នកគ្រប់គ្រងដ៏ល្អបំផុតដែលមាន។ ការបោះឆ្នោតនេះហាក់ដូចជា ការអនុវត្តនូវគំនិតសម្រិតសម្រាំងល្អបំផុតរាល់ដំណាក់កាលដែលបានធ្វើឡើង។

លោក Trump បានក្លាយជាបេក្ខជនគណបក្សសាធារណរដ្ឋ បើទោះបីជាគាត់ជាមនុស្សធ្វើឱ្យគេឯងមិនសប្បាយចិត្តក៏ដោយ។ គណបក្សរបស់លោកគឺមានភាពទន់ខ្សោយណាស់ក្នុងការទប់ស្កាត់គាត់ឱ្យក្លាយជាបេក្ខភាពមួយដូចរូបគាត់ ឬមួយប្រព័ន្ធគណបក្សអាមេរិកទាំងមូលទន់ខ្សោយ ហើយបើកចំហឱ្យមានការពិភាក្សា។ ប៉ុន្តែការជជែកវែកញែកសម្រាប់លទ្ធិប្រជាធិបតេយ្យ ឬការប្រឆាំងលទ្ធិប្រជាធិបតេយ្យអាមេរិកឥឡូវនេះវាហួសពេលទៅហើយ។ លោក Trump បានក្លាយទៅជាមេដឹកនាំចលនាមួយនូវអ្វីដែលមនុស្សមួយចំនួនបាននិយាយថា គឺជាគណបក្សនយោបាយមួយធំបំផុតនៅក្នុងពិភពលោក។

លោកស្រី Clinton សម្លឹងទៅដល់ថ្ងៃបោះឆ្នោត បើទោះបីជាមានយុទ្ធនាការវាយប្រហារពីលោក Trump ស្ទើតែរៀងរាល់ថ្ងៃទៅលើរឿងអាស្រូវអ៊ីម៉ែលរបស់លោកស្រីក៏ដោយ។

រាល់ការប្រកួតប្រជែងប្រធានាធិបតីទាំងអស់បានបន្សល់ទុកនូវស្នាមនៃផលប៉ះពាល់ដល់បេក្ខភាព។ ភាពខុសគ្នាដ៏ចម្បងរវាងរវាងពីមុន និងឥឡូវនេះ ដោយសារតែបេក្ខភាពមុនៗទទួលរងផលប៉ះពាល់ដោយសារតែការវាយប្រហារគ្នាទៅវិញទៅមក។ ការចោទប្រកាន់គ្នាទៅវិញទៅមកនៅក្នុងយុទ្ធនាការនេះមានស្ថានភាពធ្ងន់ធ្ងរ ហើយធ្វើឱ្យអ្នកឈរមើលឆ្ងល់ថា តើការបោះឆ្នោតអាមេរិកវាជារឿងស្នេហាជាតិពិតប្រាកដ ឬក៏គ្រាន់តែជាល្បែងដូចកូនក្មេង។

រឿងដែលធំបំផុតនៅក្នុងការបោះឆ្នោតនេះគឺភាពដែលអាចទុកចិត្តបានរបស់អ្នកនយោបាយ។ តាមស្ថិតិបានបង្ហាញឱ្យឃើញថា ចំនួនអ្នកបោះឆ្នោតនឹងមានការរំពឹងទុកទាប បើទោះបីជាលទ្ធផលទៅជាយ៉ាងណាក៏ដោយនោះ។ រឿងអាស្រូវអ៊ីម៉ែលរបស់លោកស្រី Hillary Clinton និងការស៊ើបអង្កេតរបស់ FBI បានបង្ហាញឱ្យឃើញនូវការចុះពីតំណែងដោយសារតែមានចរិកសង្ស័យដ៏ខ្លាំងពីលោក Trump ព្រមទាំងរឿងរ៉ាវកាលពីមុនផងដែរ។

ការប្រកួតប្រជែងនេះនឹងត្រូវបានបញ្ចប់ ហើយប្រធានាធិបតីថ្មីមួយនឹងចូលកាន់តំណែង។ លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនឹងនាំទៅរករដ្ឋមួយដែលគ្មានសណ្តាប់ធ្នាប់។ ប្រហែលជាវាអាចជាប់នៅបានយូរ ក៏ប៉ុន្តែប្រហែលជាមិនអាចត្រូវបានគេនិយាយអំពីការបែកបាក់ផ្នែកនយោបាយបានទេ៕

ប្រភព៖ The Nation ចុះថ្ងៃ ០៧ ខែវិច្ឆិកា ឆ្នាំ២០១៦

e869ffb34c22a91c86a317334982b21a

ចែករំលែក

បញ្ចេញយោបល់