លោក​រដ្ឋមន្ត្រី ​ពេជ្រ ប៊ុន​ធិន អញ្ជើញ​ជា​អធិប​តីភាព​ ក្នុងសិក្ខា​សាលា​ថ្នាក់​តំបន់​ ស្ដីពី​ការជំរុញនិងការតាមដាន ត្រួតពិ​និត្យកា​រអនុវត្ត​កម្មវិធីជា​តិកំណែទ​ម្រង់រដ្ឋ​បាលសា​ធារណៈ ២០១៥-២០១៨

ថ្ងៃចន្ទ ទី ៧ វិច្ឆិកា ២០១៦​
142

 

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្ដីពីការជំរុញនិងការតាមដាន ត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ដែលត្រូវបានរៀបចំឡើងនៅខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក យ៉េត វីណែល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាតំណាងរបស់លោក រស់ សីលវ៉ា អគ្គលេខាធិការ នៃ អ.គ.ហ. ព្រមទាំងមន្ត្រីជាន់ខ្ពស់។

សិក្ខាសាលាថ្នាក់តំបន់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង ជំរុញ និងត្រួតពិនិត្យតាមដាន អំពីការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការថ្នាក់មូលដ្ឋាន នៃខេត្តចំនួន ៥ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រមាណ ១៧០ រូប៕

photo_2016-11-07_14-23-38

photo_2016-11-07_14-23-51photo_2016-11-07_14-23-44

 

ចែករំលែក

បញ្ចេញយោបល់