លោក​ជំទាវ ម៉ែន សំអន ធ្វើបុណ្យ​កឋិន​ទាន​ដង្ហែ​ទៅ​វត្តព្រះ​វិហារ​សំណ ​

ថ្ងៃចន្ទ ទី ៧ វិច្ឆិកា ២០១៦​
586

ខេត្តកណ្ដាល ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវ ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និងពុទ្ធបរិស័ទ ជិតឆ្ងាយបានឯកភាពគ្នាផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីនាំយកបច្ច័យចំនួន ១២៣លានរៀលទៅកសាងដំបូលសាលាឆាន់ ក្នុងវត្តព្រះវិហារសំណ ស្ថិតនៅឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្ដាល អង្គកឋិនទាននេះបានប្រព្រឹត្ដទៅនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
នៅក្នុងពិធីអង្គកឋិនទាននេះលោកជំទាវ ម៉ែន សំអន បានប្រសិទ្ធិពរជ័យដល់ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លាក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួម កសាងសមិទ្ធ ផលនានា នៅវត្តព្រះវិហារសំណដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សារប្រមុខដឹកនាំប្រទេស និងប្រជាជន ខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាពនិងការអភិវឌ្ឍជានិច្ចនិរន្ត៕

14925449_332863830425659_3719213846109882523_n

14980797_332863997092309_5477842004750390730_n14992030_332863900425652_6581554180746217246_n14993323_332863893758986_804424607375933116_n14908280_332863833758992_2633064952761506170_n

ចែករំលែក

បញ្ចេញយោបល់