ឧកញ៉ា ហុង ពីវ៖ ទារិកា ម៉ីម៉ីមានឱកាសមើលឃើញពិភពលោក ៥០ភាគរយ ដោយថ្លៃព្យាបាលយ៉ាងតិច ១២ម៉ឺនដុល្លារ

ថ្ងៃអាទិត្យ ទី ៦ វិច្ឆិកា ២០១៦​
132

(ភ្នំពេញ)៖ ក្រោយការពិនិត្យយ៉ាងល្អិតល្អន់របស់ក្រុមគ្រូពេទ្យជំនាញនៅប្រទេសសិង្ហបុរី លោកឧកញ៉ា ហុង ពីវ បានបានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា ទារិកា ម៉ីម៉ី ដែលពិការភ្នែកទាំងសង ខាងតាំងពីកំណើតនោះ ទារិកា ម៉ីម៉ី ពេលនេះមានឱកាសមើលឃើញពិភពលោក ៥០ភាគរយ ដោយថ្លៃព្យាបាលយ៉ាងតិច ១២ម៉ឺនដុល្លារ។

តាមរយៈរបាយការណ៏ជាក់ស្តែងរបស់ក្រុមគ្រូពេទ្យជំនាញ លោកឧកញ៉ា បានបង្ហាញថា ការព្យាបាលបាលត្រូវធ្វើឡើងជាពីរដំណាក់កាល ដំណាក់កាលទី១ ត្រូវវះកាត់ដូចកញ្ចក់ភ្នែកម្ខាងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ហើយម្ខាងទៀត ត្រូវវះកាត់ដូរនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។ រាល់ការវះកាត់ម្តងៗ ត្រូវស្នាក់នៅរយៈពេល ១៥ថ្ងៃ។

បន្ទាប់ពីវះកាត់រួច នៅអំឡុងឆ្នាំទី១ ត្រូវទៅពិនិត្យរាល់ ៣ខែម្តង ហើយចាប់ពីឆ្នាំទី២ រហូតដល់ពេញមួយជីវិត ត្រូវទៅពិនិត្យទៅរាល់ ៦ខែម្តង។

សូមបញ្ជាក់ថា ទារិកា ធឿន ម៉ីម៉ី អាយុប្រមាណទើបជាង ២ខែ បានកើតជំងឺឡើងបាយប្រស្រីភ្នែក ដែលអាចប្រឈមនិងការពិការពេញមួយជីវិត។ ធឿន ម៉ីម៉ី ជាកូនទី២ ក្នុងគ្រួសារក្រីក្រមួយនៅស្រុកបាទី ខេត្តតាកែវ មានឪពុកជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង។

សូមរំលឹកថាឧកញ៉ា ហុង ពីវ បាននាំយកទារិកា ធឿន ម៉ីម៉ី និងម្តាយបង្កើតរបស់ទារិកានេះ ទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ដើម្បីជួបក្រុមគ្រូពេទ្យជំនាញពិនិត្យ និងធ្វើការវិនិច្ឆ័យ។

ឧកញ៉ា ហុង ពីវ ធ្លាប់បានសន្យាថា នឹងប្រឹងប្រែងជួយឧបត្ថម្ភដល់ការព្យាបាលភ្នែកទារិការហូតជាសះស្បើយ។

14732394_341904282842550_7099633407817349498_n 14884472_341904082842570_7764517415217964202_o 14889986_341904426175869_4856743762088644478_o 14915580_341900776176234_2116637402690446058_n 14937334_341903702842608_2808142840473393917_n 14963275_341903642842614_7332138280250542429_n

 

ចែករំលែក

បញ្ចេញយោបល់