រកឃើញម្ចាស់ម្កុដ Miss Universe 2017 ហើយ

ថ្ងៃចន្ទ ទី ២៧ វិច្ឆិកា ២០១៧​
133

តាមរយៈគេហទំព័រសារព័ត៌មាន ENews ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មុននេះបន្ដិចបានឱ្យដឹងថា បវរកញ្ញាដែលបានគ្រងតំណែងជាម្ចាស់ម្កុដ Miss Universe ជំនាន់ទី៦៦ សម្រាប់ឆ្នាំ២០១៧ នេះ គឺបានទៅលើបវរកញ្ញាមកពីប្រទេសអាហ្វ្រិកខាងត្បូង កញ្ញា Demi-Leigh Nel-Peters។

បវរកញ្ញារូបនេះមានវ័យ២២ឆ្នាំ ទទួលបាននូវក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ដែលចេញពីរូបសម្រស់ដ៏ស្រស់សោភា និងសមត្ថភាពពិសេសនៅក្នុងអំឡុងពេលប្រកួត។ នាងត្រូវបានឡើងទៅទទួលរង្វាន់ និងបំពាក់ម្កុដពីអតីតបវរកញ្ញាចក្រវាឡឆ្នាំ២០១៦ គឺកញ្ញា  Iris Mittenaere មកពីប្រទេសបារាំងហើយកាលពីពេលថ្មីៗនេះ រូបនាងថែមទាំងបានឈ្នះការប្រកួតនៅក្នុងកម្មវិធីលំដាប់អន្ដរជាតិចំនួនពីររួចមកហើយទៀតផងគឺ  The Axis និង The Planet Hollywood ។

គួរបញ្ជាក់ផងដែរថា បវរកញ្ញារូបនេះ បានសម្រេចជោគជ័យពិសេសទៅលើវគ្គបង្ហាញម៉ូដឈុតហែលទឹក និងឈុតរាត្រីសមោសរ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនាងបានឆ្លើយនឹងសំណួរបានល្អជាងគេ ដែលជាមូលហេតុទាក់ទាញចិត្តគណៈកម្មការ និងមហាជនឱ្យបោះឆ្នោតគាំទ្រ៕

ប្រភព៖ ឡារ៉ែន

ចែករំលែក

បញ្ចេញយោបល់