នៅល្ងាចថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពីធីបិទការប្រកួតកីឡជាតិលើកទី១ នៅពហុកីឡដ្ខានជាតិអូឡាំពិក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បន្តចូលរួមលើកស្ទួយវិស័យកីឡាជាតិ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ចាប់ពីទីក្រុងរហូតដល់ជនបទ។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ Facebook Page សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា លទ្ធផលនៃការប្រកួតគឺ៖ ក្រុមកីឡាកររាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ មេដាយសរុបចំនួន១០២, ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ មេដាយសរុប៥៩, ក្រសួងការពារជាតិ ចំណាត់ថ្នាក់លេខ៣ មេដាយសរុប៥៥៕