ពិធីចូលរោង

ថ្ងៃព្រហស្បតិ៍ ទី ២៨ មេសា ២០១៦​
334

ក. សម័យបុរាណ
លោកមហា និងកូនមហា ២ នាក់ (ឬនាងឈ្មាយ និងកូនឈ្មាយ ២ នាក់) និងមានតាបិតាកូនប្រុស ព្រមទាំងញាតិមួយចំនួន នាំយកថង់រងចូលទៅជួបលោកមេបា អនុញ្ញាតសុំដីសង់រោង សុំវាលលែងក្របីសុំព្រៃកាប់អុស សុំត្រពាំងដងទឹក …….. លោកមេបាតែងតែអនុញ្ញាតតាមសំនូមពរ។

នៅពេលលោកមហា ឬនាងឈ្មាយ ចុះពីលោកមេបា ចូលទៅជួបនឹងលោកអាចារ្យ ជំរាបថា លោកមេបា បានអនុញ្ញាតឲ្យធ្វើរោងផ្កាស្លា រោងដាំបាយ តាមក្បួនដំនេកនាគ។
លោកអាចារ្យពេលា ចាប់យកផ្តិលទឹកដែលមានស្ទន់ ទៅរំងាប់ចង្រៃ។ កាលបើលោកអាចារ្យរំងាប់បានចប់សព្វគ្រប់ហើយ ទើបអ្នក ធ្វើរោង ចាប់ជីករណ្តៅដាំសសររោង តាមការបង្គាប់បញ្ជាពីលោកអាចារ្យពេលា។

ខ. សម័យបច្ចុប្បន្ន
ពិធីចូលរោងសម័យនេះមិនប្រាដកថាដូចនឹងសម័យបុរាណឡើយ គេមិនបាច់សងរោងផ្កាស្លាទេ ពីព្រោះ លោកមេបាអនុញ្ញាតឲ្យកូនប្រុស ទៅស្នាក់នៅលើផ្ទះកូនស្រី ឬខាងកូនស្រី សុំផ្ទះអ្នកជិតខាងឲ្យកូនប្រុសស្នាក់នៅតែម្តង។

ឯផ្កាស្លាវិញ ខាងស្រីជាអ្នករកទិញ បើទិញបានត្រូវយកទៅដាក់លើផ្ទះខាងកូនស្រី ឯពីធីកាត់ផ្កាស្លាមិនមានទេ។ តែនៅឆ្នាំ ២០០៥ ដល់ ២០០៧ នេះ មានចាប់ធ្វើពិធីកាត់ផ្កាស្លាឡើងវិញ តែការធ្វើពិធីកាត់ផ្កាស្លានោះ គ្រាន់តែជានិមិត្តរូប ដោយយកផ្កាស្លានោះ ទៅចងផ្អោបនឹងវត្ថុអ្វីមួយ ហើយរៀបធ្វើពិធីកាត់ផ្កាស្លាប៉ុណ្ណោះ។

 

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ
14024569181
ចែករំលែក

បញ្ចេញយោបល់