​​​​​​​​​​​​​​​​​​​​​​ក្រុម​ហ៊ុន​បង់​ពន្ធ៖ រដ្ឋា​ភិបាល​ប្រ​ហែល​ជា​ចាំ​បាច់​ត្រូវ​តែ​កែ​​តម្រូវ​ថវិ​កាឆ្នាំ២០១៧ ​​​​

ថ្ងៃព្រហស្បតិ៍ ទី ៣ វិច្ឆិកា ២០១៦​
132

ប្រធានក្រុមហ៊ុន Taxand Malaysia លោក Veerinderjeet Singh បាននិយាយថា ប្រហែលជាមានតម្រូវការសម្រាប់រដ្ឋាភិបាល ដែលត្រូវកែសម្រួលថវិកាឆ្នាំ២០១៧ គឺនៅឆ្នាំក្រោយនេះ ខណៈដែលស្ថានភាពសេដ្ឋកិច្ចមិនអាចមានភាពទាក់ទាញច្រើន។

គាត់បាននិយាយថា ការកែតម្រូវថវិកាឆ្នាំ២០១៦ ដែលត្រូវបានប្រកាសកាលពីខែមករា ក្នុងឆ្នាំនេះ គឺដោយសារតែការធ្លាក់ចុះហួសហេតុពេកនៃតម្លៃប្រេងសកល។

គាត់បានប្រាប់សន្និសីទសារព័ត៌មាន ស្របពេលជាមួយនឹងសិក្ខាសាលាស្តីពីទស្សនវិស័យថវិកាឆ្នាំ២០១៧ និងបញ្ហាប្រឈម (Budget 2017 Outlook and Challenges Seminar) នៅថ្ងៃនេះថា «សម្រាប់ឆ្នាំ២០១៧ ប្រសិនបើតម្លៃប្រេងនៅតែមានស្ថិរភាព វាប្រហែលជាល្អ ប៉ុន្តែប្រសិនបើបរិយាកាសសេដ្ឋកិច្ចនៅតែមិនប្រសើរឡើងទេ ការប្រមូលពន្ធនៅតែធ្លាក់ចុះ ហើយចំណូលសេវាកម្មបង់ពន្ធ និងទំនិញ (GST) ធ្លាក់ចុះ ខ្ញុំគិតថា រដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើការកែសម្រួលថវិកា ទាំងត្រីមាសទី១ និងត្រីមាសទី២ នាឆ្នាំក្រោយនេះ។ យើងសង្ឃឹមថា រឿងនេះមិនកើតឡើងទេ ប៉ុន្តែ គឺជាអ្វីមួយដែលចាំបាច់ត្រូវតែកត់សម្គាល់»។

លោក Veerinderjeet បាននិយាយថា សេចក្តីប្រកាសស្តីពីការកែតម្រូវ នឹងមិនបានកើតឡើងក្នុងពេលឆាប់ៗនេះទេ ខណៈដែលរដ្ឋាភិបាលត្រូវពិនិត្យ និងប្រមូលទិន្នន័យពីវិស័យសាជីវកម្មសម្រាប់សូចនាករនៃការកែតម្រូវថវិកា ដែលអាចធ្វើឡើងនៅក្នុងត្រីមាសទី១ ឬត្រីមាសទី២ នាឆ្នាំក្រោយនេះ។

ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន Taxand Malaysia មានគំនិតវិជ្ជមានស្តីពីការបង្កើតយន្តការប្រមូលព័ត៌មានចារកម្ម ដែលធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ និងអនុលោមទៅតាមច្បាប់។

គាត់បាននិយាយថា ដោយពិចារណាឃើញថា រឿងនេះត្រូវតែមានកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានគយម៉ាឡេស៊ី (Royal Malaysian Customs Department, Customs) និងក្រុមប្រឹក្សាភិបាលចំណូលក្នុងស្រុក (Inland Revenue Board, IRB) ដែលយន្តការនេះនឹងធានាឱ្យបាននូវការដាក់បញ្ចូលគ្នានៃព័ត៌មានទាំងអស់ដែល Customs និង IRB មាន។

លោក Veerinderjeet សង្ឃឹមថា យន្តការនេះនឹងត្រូវពង្រីកបន្ថែមទៀត ដើម្បីពិនិត្យមើលសេដ្ឋកិច្ចដែលលួចលាក់ ឧទាហរណ៍ ដូចជាធុរកិច្ចនៅក្រោមឆ័ត្រណាមួយ និងនាំពួកគេមកបង្ហាញមុខ។

ផ្តល់ជាមតិយោបល់ស្តីពីការរួមបញ្ចូលគ្នារវាង Customs និង IRB ដែលទាក់ទងទៅនឹងការប្រមូលពន្ធនោះ គាត់បាននិយាយថា «នៅពេលដែល GST ត្រូវបានគេប្រកាស ពួកយើងជាច្រើនត្រូវបានពិគ្រោះយោបល់ពីអាជ្ញាធរ ហើយយើងបានស្នើឡើងថា Customs និង IRB ត្រូវរួមបញ្ចូលគ្នា ប៉ុន្តែកិច្ចការនេះមិនអាចធ្វើបានទេ។

គាត់បាននិយាយថា «GST ស្ថិតនៅក្រោម Customs ហើយវាគឺជាស្ថាប័នរបស់រដ្ឋាភិបាល ខណៈដែល IRB គឺជាស្ថាប័នក្រុមហ៊ុនពាណិជ្ជកម្មឯករាជ្យ។ ពេលដែលធ្វើ Customs ឱ្យទៅជាក្រុមហ៊ុនពាណិជ្ជកម្មឯករាជ្យ នោះវាអាចធ្វើទៅបានដើម្បីដាក់បញ្ចូលគ្នានៃផ្នែករបស់ Customs ហើយ GST ស្ថិតនៅក្នុង IRB»៕

ប្រភព: Bernama ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦

KUALA LUMPUR, 2 Nov -- Pengerusi Taxand Malaysia, Dr Veerinderjet Singh pada sidang media mengenai pandangan dan cabaran bajet 2017 di sebuah hotel hari ini. --fotoBERNAMA (2016) HAK CIPTA TERPELIHARA
KUALA LUMPUR, 2 Nov — Pengerusi Taxand Malaysia, Dr Veerinderjet Singh pada sidang media mengenai pandangan dan cabaran bajet 2017 di sebuah hotel hari ini.
–fotoBERNAMA (2016) HAK CIPTA TERPELIHARA
ចែករំលែក

បញ្ចេញយោបល់