អ្នកសង្កេតការណ៍ជាច្រើននៃប្រទេសប្រជាធិបតេយ្យជុំវិញពិភពលោក មានការព្រួយបារម្ភថា លទ្ធិប្រជាធិបតេយ្យកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ចុះ។ ឈុតឆាកនៅអាស៊ីអាគ្នេយ៍បានបង្កើតភាពភ័យខ្លាចដូច្នោះឡើង។ ចេញពីការបោះឆ្នោតជ្រើសរើសលោក Rodrigo Duterte នៅហ្វីលីពីន និងការបង្រ្កាបលើក្រុមប្រឆាំងនៅកម្ពុជា ក៏ដូចជា នយោបាយសម័យទំនើបនៅទូទាំងតំបន់បានផ្តល់នូវឧទាហរណ៍ជាច្រើននៃការដឹកនាំបែបផ្តាច់ការ។
ពន្លឺនៃលទ្ធិប្រជាធិបតេយ្យ ផ្ទុយទៅវិញ ហាក់ដូចជាមានតិចតួច។ នយោបាយសេរីភាវូបនីយកម្មរបស់ភូមាចាប់តាំងពីឆ្នាំ ២០១១ មក គឺជាករណីកត់សម្គាល់មួយនៃការវិវត្តលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ បច្ចុប្បន្ន ជុំវិញបញ្ហាវិបត្តិជនជាតិភាគតិច Rohingya ដំណើរការវិវត្តនេះ ហាក់ដូចជារលាយបាត់ទៅវិញហើយ។ នៅឥណ្ឌូនេស៊ី ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យគួរឱ្យកត់សម្គាល់កន្លងមក ហាក់ដូចជា រងផលប៉ះពាល់ ដោយសារការកើនឡើងនៃនយោបាយពួកអ៊ីស្លាម និងគំនិតជាតិនិយមថ្មី។ របបផ្តាច់ការដែលមានលក្ខណៈប្រកួតប្រជែងរបស់ម៉ាឡេស៊ី និងសិង្ហបុរី គឺពុំមានលក្ខណៈប្រកួតប្រជែងដូចពេលមុនៗទៀតទេ ហើយរបបដឹកនាំនៅឡាវ និងនៅវៀតណាមនៅតែបិទជិត។ ទន្ទឹមនឹងនេះដែរ របបនៅប្រទេសថៃ នៅតែស្ថិតក្រោមការដឹកនាំដោយយោធា។
តើកត្តានេះមានន័យថា តើលទ្ធិប្រជាធិបតេយ្យនៅអាស៊ីអាគ្នេយ៍កំពុងធ្លាក់ចុះមែនទេ? មែន ឬមិនមែន។ ការប្រឈមទៅនឹងការរីកចំរើននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ គឺមានពិតប្រាកដ។ ក៏ប៉ុន្តែ ចេញពីទស្សនៈវិស័យប្រវត្តិសាស្រ្ត ការប្រឈមទៅនឹងលទ្ធិប្រជាធិបតេយ្យអាចលេចឡើងនៅក្នុងប្រទេស ដែលមានសេរីភាវូបនីយកម្មមួយចំនួនរួចទៅហើយ។ ហើយនៅក្នុងប្រទេសទាំងនោះ ការប្រឈមបែបនេះគឺមានលក្ខណៈតិចតួច បើប្រៀបធៀបទៅនឹងអតីតកាល។ រឿងពិតនៃលទ្ធិប្រជាធិបតេយ្យនៅអាស៊ីអាគ្នេយ៍ គឺមិនមែនជាការគំរាមកំហែងនៃការផ្លាស់ប្តូរសម័យកាលនោះទេ វាគឺជាកម្លាំងនៃអំណាចផ្តាច់ការនៅក្នុងប្រទេសមិនមែនលប្រជាធិបតេយ្យ។
ដើម្បីដាក់រឿងបែបនេះនៅក្នុងទស្សនវិស័យប្រវត្តិសាស្រ្ត យើងអាចធ្វើការសន្និដ្ឋានពីទិន្នន័យចេញពីអង្គការអន្តរជាតិ Freedom House ដែលជាអង្គការធ្វើចំណាត់ថ្នាក់ប្រកួតប្រជែងសន្ទស្សន៍នៃការពង្រីកសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល។
នៅក្នុងបរិបទនេះ យើងអាចកោតសរសើរចំពោះការគំរាមកំហែងបច្ចុប្បន្នចំពោះលទ្ធិប្រជាធិបតេយ្យនៅអាស៊ីអាគ្នេយ៍។ នយោបាយផ្តាច់ការដូជា សិង្ហបុរី ឡាវ និងប្រ៊ុយណេ គឺមិនមែនជារឿងថ្មីនោះទេ។ ការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យ គឺជាការផ្សាយនៅទំព័រមុខនៃប្រធានាធិបតីហ្វីលីពីន គឺលោក Duterte ការផ្សាយពីវិបត្តិជនជាតិភាគតិច Rohingya នៅភូមា រដ្ឋសេរីភាពស៊ីវិលនៅឥណ្ឌូនេស៊ី ក៏ដូចជា របបយោធានៅប្រទេសថៃ។
ករណីទាំងអស់នេះគឺជាអសណ្តាប់ធ្នាប់សង្គម។ នៅហ្វីលីពីន លោក Duterte បានប្រើប្រាស់អំណាចរបស់គាត់ ធ្វើយុទ្ធនាការបង្រ្កាបលើឧក្រិដ្ឋជន និងអ្នកជួញដូរគ្រឿងញៀន ក្រោមឈ្មោះថា ស្ថារសណ្តាប់ធ្នាប់នយោបាយមួយនៅហ្វីលីពីន។
នៅឥណ្ឌូនេស៊ី នយោបាយបែបទំនើបនៃអសណ្តាប់ធ្នាប់បានធ្វើឡើងក្នុងទម្រង់ខុសៗគ្នា៖ ការតាមដាន និងឃ្លាំមើលនៃសុន្ទរកថា និងសកម្មភាព ត្រូវបានគេចាត់ទុកថា ជាការប្រមាថប្រឆាំងនឹងសាសនា ឬក៏ជាការគំរាមកំហែងដល់ឥណ្ឌូនេស៊ី។ ទម្រង់ទាំងពីរនេះ បានបង្កើតឱ្យមានភាពភ័យព្រួយនៃអសណ្តាប់ធ្នាប់សង្គម និងបានអនុញ្ញាតឱ្យមានការប្រើប្រាស់ប្រព័ន្ធច្បាប់របស់ឥណ្ឌូនេស៊ី ដើម្បីជាការឆ្លើយតប។
សម្រាប់ប្រទេសថៃ របបយោធាគឺជាគោលបំណងមួយដើម្បីបញ្ចប់វិបត្តិនយោបាយជាច្រើនទសវត្សរ៍នៅក្នុងប្រទេស ដែលកត្តានេះបានបង្កើតឱ្យមានការប្រឆាំងមួយទៅនឹងចលនាប្រជាធិបតេយ្យ ដែលប្រជាជនថៃមួយចំនួនបានធ្វើប្រហែសកន្លងមក។
វិបត្តិជនជាតិភាគតិច Rohingya នៅភូមា ក៏មានលក្ខណៈស្រដៀងគ្នាមួយចំនួនផងដែរ។ ជនជាតិ Rohingya ជាយូរមកហើយត្រូវបានគេចាត់ទុកថា ជាជនបរទេស ដោយពួកគេមានពូជសាសន៍ និងសាសនាមួយបែប ហើយវត្តមានរបស់ពួកគេនៅភូមា គឺជាផលវិបាកមួយនៃគោលនយោបាយអាណានិគម និងអន្តោប្រវេសន៍ក្រោយអាណានិគមខុសច្បាប់។ ការសម្លាប់ និងការបង្ខំឱ្យពួកគេចេញពីផ្ទះសម្បែង បានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងពីអន្តរជាតិ ក៏ប៉ុន្តែ ការអាណិតអាសូរដល់ពួកគេនៅប្រទេសភូមាគឺមានតិចតួច ដោយសារប្រជាជនភូមា មើលឃើញថា ការបង្រ្កាបនេះ គឺដើម្បីស្តារសណ្តាប់ធ្នាប់បែបធម្មជាតិនៃសាសនាព្រះពុទ្ធឡើងវិញនៅភូមា។
អ្វីដែលបានបង្កើតឱ្យមានអសណ្តាប់ធ្នាប់ផ្នែកនយោបាយ ដែលជាបញ្ហាមួយនៃលទ្ធិប្រជាធិបតេយ្យសម្រាប់អាស៊ីអាគ្នេយ៍នោះគឺ គោលនយោបាយមិនមានភាពសេរីនិយមទាំងនេះ កំពុងមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនជាច្រើន។ និន្នាការឆ្ពោះទៅរកនយោបាយអសេរីនិយម និងការដឹកនាំបែបផ្តាច់ការ គឺជាផលវិបាកមួយនៃភាពខ្សោយនៃនយោបាយប្រជាធិបតេយ្យ។
ការមិនងាយបោះបង់ចោលនៃការបន្តគ្រប់គ្រងបែបផ្តាច់ការនៅអាស៊ីអាគ្នេយ៍ បានផ្តល់ឱ្យពួកយើងនូវមធ្យោបាយល្អប្រសើរមួយដើម្បីគិតអំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់។ ស្ថានភាពកំពុងព្រួយបារម្ភ ក៏ប៉ុន្តែ មិនមែនដោយសារព្រឹត្តិការណ៍សំខាន់ និងមេដឹកនាំជំនាន់ថ្មីរបស់តំបន់នោះទេ។ វាគឺជាការព្រួយបារម្ភផងដែរ ដោយសារភាពជឿនលឿននៅមានកម្រិតនៅឡើយនៅក្នុងប្រទេសខ្វះលទ្ធិប្រជាធិបតេយ្យ៕
ប្រភព៖ East Asia Forum ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧