សម្តេច​ ហ៊ុន សែន៖ ទំនាក់​ទំនង​កម្ពុជា-រុស្ស៊ីកំពុង​បោះជំហាន​ទៅមុខ​

ថ្ងៃព្រហស្បតិ៍ ទី ៣ វិច្ឆិកា ២០១៦​
109

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃទី ២ វិច្ឆិកា ២០១៦ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងរុស្ស៊ីកំពុងបោះជំហានទៅមុខ។ ការថ្លែងនេះ ក្នុងពេលដែលសម្តេចបានអនុញ្ញាតឲ្យលោក Nikolay Nikiforov រដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី និងលោក រ៉ាស់ស្ទុម មីនីកខាណៅ (Rustam Minnikhanov) ប្រធានរដ្ឋកាតាកស្តែន (Tatarstan) នៃសហព័ន្ធរុស្ស៊ីចូលជួបសំដែងការគួរសម និងពិភាក្សាការងារឱកាសវិនិយោគនៅកម្ពុជានៅវិមានសន្តិភាព ក្រុងភ្នំពេញ។

សម្តេចបានបញ្ជាក់ថា សហព័ន្ធរុស្ស៊ីជាមិត្តចាស់របស់កម្ពុជា តាំងពីទសវត្ស៥០មកម៉្លេះ។ ប្រទេសរុស្ស៊ី បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជួយកសាងកម្ពុជា។ មានសមិទ្ធផលជាច្រើនដែលជាជំនួយរបស់រុស្ស៊ីដូចជាផ្លូវថ្នល់ សាលាតិចណូ និងមន្ទីរពេទ្យរុស្សីជាដើម។ សម្តេចតេជោ ស្វាគមន៍ចំពោះវត្តមានរបស់បណ្តាក្រុមហ៊ុនធំៗដែលមកជាមួយគណៈប្រតិភូ និងបានឯកភាពខិតខំបន្តពង្រឹងទំនាក់ទំនងទ្វេភាគីទាំងកំរិតនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កន្លងទៅថ្មីៗនេះ ក្នុងពេលដែល សម្តេចតេជោ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ក៏មានការចុះកិច្ចព្រមព្រៀងមួយចំនួនអំពីកិច្ចសហការ និងការងារវិនិយោគរវាងប្រទេសទាំងពីរ ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា ពាណិជ្ជករ និងអ្នកវិនិយោគគិនរុស្ស៊ីនឹងអញ្ជើញមកធ្វើទស្សនៈកិច្ចជាថ្មីទៀតនៅកម្ពុជាដើម្បីរកមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

14947509_1141160442599118_3426948663979463900_n14695491_1141160325932463_4704307716831122803_n14906966_1141160359265793_3128148594625464488_n14907213_1141160362599126_514544649245747418_n14915250_1141160455932450_8924222406103640924_n

 

ចែករំលែក

បញ្ចេញយោបល់