អំពូលភ្លើង Power Bank អាច​សាក​បញ្ចូល​ថ្ម​ដល់​ស្មាតហ្វូន​បាន 2 គ្រឿង​ព្រម​គ្នា​ទៀតផង!

ថ្ងៃពុធ ទី ២ វិច្ឆិកា ២០១៦​
186

ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបនាពេលសព្វថ្ងៃនេះ មានអំពូលភ្លើងទំនើបមួយប្រភេទត្រូវបានបង្កើតឡើង ដែលវាមិនគ្រាន់តែជាអំពូលដែលអាចបំភ្លឺបាននោះទេ តែអំពូលភ្លើងនេះ មានរន្ធដោត USB ដែលអាចឲ្យអ្នក ប្រើប្រាស់ ដោតខ្សែសាក បញ្ចូលថាមពល ទៅកាន់ ស្មាតហ្វូនបាន ផងដែរ ។

71daa3eb8c0d07d945fa05080c66183a_original

អំពូលភ្លើង PowerBulb ដែលដើរតួជា អំពូលភ្លើងសម្រាប់ បំភ្លឺភ្លើងផង នៅមានរន្ធដោត ខ្សែសម្រាប់សាក បញ្ចូលថាមពល ទៅកាន់ ស្មាតហ្វូន បានចំនួន 2 គ្រឿងផងដែរ។ អ្នកប្រើប្រាស់ អំពូលនេះ ជំនួសឲ្យដុំសាក ក៏បាន ពេលដាក់វា ប្រើប្រាស់នៅលើ តុធ្វើការ របស់អ្នក។

aaaaa

ចំនុចពិសេសរបស់វា មិនមានច្រើនទេ តែអ្វីដែលវាមានគឺ មានប្រយោជន៍ ដល់អ្នកប្រើប្រាស់ បានទាំងអំពូលភ្លើង បំភ្លឺហើយ បានទាំងដើរ តួជាដុំ សាកថ្មទៀត ហើយតម្លៃរបស់ វាខ្ទង់ 29 ដុល្លារ ដែលមានដាក់ លក់គេហទំព័រ អនឡាញ អន្តរជាតិ មួយនេះ ។

gif

ចែករំលែក

បញ្ចេញយោបល់