នៅព្រឹកថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ លោក សេង ឈួន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និង ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងមន្រ្តីលេខាធិការដ្ឋាន ព្រមទាំងមន្រ្តីនៅស្ថានីយ៍កំពង់ភ្នំ និងស្ថានីយ៍អ្នកលឿង បានទទួលជញ្ជីង ០២គ្រឿងសម្រាប់ការពារស្ពានអ្នកលឿង។
សូមបញ្ជាក់ថា ជញ្ជីងទាំងពីរគ្រឿងនេះ គឺជាប្រភេទជញ្ជីងចល័ត ឧបត្ថមដោយអង្គការJICA ដើម្បីដាក់នៅស្ថានីយ៍អចល័តទាំងពីរនៃស្ពានអ្នកលឿង ដើម្បីសម្រួលដល់ការថ្លឹង និងទប់ស្កាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលបើកបរកាត់ស្ពាន ពីត្រើយខាងកើត និងត្រើយខាងលិចនៃស្ពាន៕