នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានចូលរួមជាមួយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមប្រជុំជាមួយគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។
កិច្ចប្រជុំនោះមានរបៀបវារៈចំនួន០៣ គឺ៖ ១- ការផ្លាស់ប្តូរយោបល់លើការចំណាយសម្រាប់រៀបចំមហាសន្និបាតសភាតំបន់អាស៊ី នៅខេត្តសៀមរាប ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ២-ការពិគ្រោះយោបល់ស្តីពីនីតិវិធីនៃការសាងសង់អគារថ្មីកម្ពស់១២ជាន់របស់រដ្ឋសភា និង៣- ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំគណៈកម្មការទី២នៃរដ្ឋសភា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋឆ្នាំ២០១៥ផងដែរ៕