ទស្សនពលរដ្ឋខ្មែរម្នាក់នៅខេត្តឧត្តមានជ័យ៖ ប្រជាធិបតេយ្យបែបទណ្ឌិត សម រង្ស៊ី

ថ្ងៃអង្គារ ទី ៣១ តុលា ២០១៧​
113

វាជាទម្លាប់ ឬជាវប្បធម៌ របស់ទណ្ឌិត សម រង្សី ក្នុងការ ដឹកនាំគណបក្សកន្លងមក បើអ្នកណាដើរតាមខ្លួន ហៅថាអ្នកប្រជាធិបតេយ្យ បើមិនដើរតាមខ្លួន ហៅថាក្បត់បក្ស ឬបក្សប្រហារ ឬក៏លក់ខ្លួនជាដើម។ ដោយសារកាដឹកនាំតាមបែបផ្តាច់ការ អត្តនោម័ត និងតាមអារម្មណ៍ របស់ទណ្ឌិត សម រង្ស៊ីនេះហើយ នាំឲ្យកូនចៅមិនពេញចិត្ត ទើបបន្តចាកចេញពីបក្សសង្គ្រោះជាតិ មកចូលរួមជាមួយគណបក្សផ្សេងៗ ប៉ុន្តែត្រូវបាន ទណ្ឌិត សម រង្សី វាយប្រហារ និងប្រមាថចំៗថា ជាមនុស្សក្បត់បក្ស ជាមនុស្សគេទិញក្បាល ឬលក់ក្បាលជាដើម។ ជាក់ស្តែងឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានចោទ ម៉ៅ មុនីវណ្ណ ដែលបាននិយាយពាក្យដែល សម រង្សី មិនពេញចិត្តត្រូវបាន សម រង្ស៊ី វាយប្រហារ ម៉ៅ មុនីវណ្ណ ជាមនុស្សគេទិញក្បាល ទៅវិញ។
ដូច្នោះ នយោបាយរបស់ទណ្ឌិត សម រង្ស៊ី មានតែការប្រមាថមើលងាយ ការសង្ស័យ គុំគួន សហការី ឬអ្នកឈប់គាំទ្រខ្លួន ដែលបានចាកចេញពីគណបក្សខ្លួន ដោយចោទថាជាជនដែលត្រូវគេទិញក្បាល ឬជនបង្កប់។ល។
សរុបមកវិញ នយោបាយរបស់ទណ្ឌិត សម រង្ស៊ី គឺជានយោបាយវ័ណ្ឌកខ្លួនឯង តាំងពីដើមរៀងមក បើដឹកនាំយូរៗទៅ អស់អ្វីៗពីខ្លួនអស់រលីង សូម្បីតែគូទខោក៏គ្មានសល់ផងដែរ៕

 

ចែករំលែក

បញ្ចេញយោបល់