គម្រោងប្លង់មេ ក្នុងការគ្រប់គ្រងធនធានទឹក និងវិទ្យាស្ថានទឹក និងដំណាំ នឹងចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ

ថ្ងៃពុធ ទី ២ វិច្ឆិកា ២០១៦​
141

គម្រោងប្លង់មេ ក្នុងការគ្រប់គ្រងធនធានទឹក និងវិទ្យាស្ថានទឹក និងដំណាំ នឹងចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចពិភាក្សាការងារកាលពីរសៀលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ រវាងលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម នីវ ស៊ីនឆាង ( NIU Xin Qiang ) នាយកវិទ្យាស្ថានទន្លេយ៉ាំងសេ ( Changjiang Institute of Survey, Planning ,Design and Research ) ព្រមទាំងគណ:ប្រតិភូ ជាច្រើនរូបទៀត។

កិច្ចពិភាក្សានោះ បានផ្តោតសំខាន់ទៅលើការសិក្សា និងរៀបចំគម្រោងប្លង់មេ ក្នុងការគ្រប់គ្រងធនធានទឹក នៅព្រះរាជាណាចក្រកម្ពុជា និងការសាងសង់វិទ្យាស្ថានទឹក និងដំណាំ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យលេចចេញជារូបរាងឡើងឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ស្របតាមស្មារតីនៃអនុស្សរណ:យោគយល់គ្នា ( MOU ) ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងធនធានទឹក នៃប្រទេសទាំងពីរផងដែរ៕

photo_2016-11-02_11-12-59 photo_2016-11-02_11-13-01 photo_2016-11-02_11-13-06

ចែករំលែក

បញ្ចេញយោបល់