Facebook រឿងពិត CNRP បន្តទម្លាយ រឿង​អាស្រូវ​លោកតា ប៉ែន សុវណ្ណ​ វគ្គ​២

ថ្ងៃអង្គារ ទី ១ វិច្ឆិកា ២០១៦​
228

នៅរាត្រីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្មាននាទីមុននេះ ទំព័រហ្វេសប៊ុកមានឈ្មោះថា « រឿងពិត CNRP »បានបង្ហោះផ្សាយនូវឃ្លីបសំឡេងរឿងអាស្រូវរបស់ លោកតា ប៉ែន សុវណ្ណ វគ្គទី២ ដោយបានលើកឡើងថា « លោកតា ប៉ែន សុវណ្ណ បំផ្លាញអនាគតក្មេងស្រីបំរើក្នុងផ្ទះដែលជាអនីតិជន! »។
បន្ថែមពីលើនេះ ម្ចាស់ទំព័រហ្វេសប៊ុកបានសរសេរខ្លឹមសារ និងបង្ហោះភ្ជាប់ជាមួយនូវវីដេអូឃ្លីប ដូចមានខាងក្រោម៖រឿងអាស្រូវលោកតា ប៉ែន សុវណ្ណ វគ្គទី២

« លោកតា ប៉ែន សុវណ្ណ បំផ្លាញអនាគតក្មេងស្រីបំរើក្នុងផ្ទះដែលជាអនីតិជន! »

ខ្ញុំម្ចាស់ផេក រឿងពិត CNRP សូមខមាទោសចំពោះវិញ្ញាណក្ខ័ន្ធសពលោកតា ប៉ែន សុវណ្ណ ដែលក្នុងខណៈនេះ ខ្ញុំសូមទម្លាយរឿងអាស្រូវរបស់លោកតា កាលពីលោកតានៅមានជីវិត។

លោកតា គឺជាអ្នកនយោបាយមួយរូប និងក៏ជាសមាជិកសភារបស់គណបក្សសង្គ្រោះជាតិ ហើយក៏ត្រូវបាននិងកំពុង ថ្នាក់ដឹកនាំក្នុងបក្សលើកតម្កើងប្រៀបបាននឹងវីរបុរសបន្ទាប់ពីលោកតាស្លាប់ទៅនេះ។

ប៉ុន្តែ មហាជនជាច្រើន ជាពិសេសសមាជិកអ្នកគាំទ្របក្សប្រឆាំងនៅតាមមូលដ្ឋានមួយចំនួន មិនបានដឹងពីទង្វើលាមករបស់លោកតានោះឡើយ។ ដូច្នេះ ដើម្បីឲ្យពលរដ្ឋខ្មែរបានយល់ច្បាស់ពីសារជាតិពិតរបស់លោកតា ខ្ញុំសូមទម្លាយនូវអាថ៌កំបាំងនេះ សម្រាប់ទុកជាការពិចារណា និងស្វែងយល់។

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ ខណៈលោកតា ប៉ែន សុវណ្ណ ស្ថិតនៅឯប្រទេសអូស្ត្រាលី លោកតា ប៉ែន សុវណ្ណ បានទាក់ទងមកស្រីម៉ៅ ជាអ្នកបំរើក្នុងផ្ទះ ដែលនាងនៅជាអនីតិជននៅឡើយ។

ស្រីម៉ៅ គឺជាក្មេងស្រីម្នាក់ដែលឳពុកម្តាយមានជីវភាពក្រលំបាក ហើយត្រូវបានទាក់ទង និងបញ្ជូនឲ្យមកធ្វើការបំរើនៅក្នុងផ្ទះឲ្យលោកតា ប៉ែន សុវណ្ណ នៅខេត្តតាកែវ។ លោកតា ប៉ែន សុវណ្ណ មិនបានគិតគូពីអនាគតរបស់នាងទេ ផ្ទុយទៅវិញដោយអំណាចនៃកាមតណ្ហាក្រាស់ លោកតា ប៉ែន សុវណ្ណ ដែលកាលពី៥ឆ្នាំមុន មានអាយុ៧៥ឆ្នាំទៅហើយនោះ បានល្បួងលួងលោមក្មេងស្រីម្នាក់នេះ ជាមួយនឹងការផ្តល់លុយកាក់បន្តិចបន្តួចឲ្យឳពុកម្តាយរបស់នាង ជាថ្នូរនឹងការបំផ្លាញភាពបរិសុទ្ធរបស់ក្មេងស្រីម្នាក់នេះ។ លោកតា ប៉ែន សុវណ្ណ បានរួមរ័ក្សជាមួយស្រីម៉ៅ ស្ទើរមិនដែលខកខាន ។ ក្រៅពីនេះ លោកតា ប៉ែន សុវណ្ណ ថែមទាំងទៅសប្បាយរួមរ័ក្សនៅខាងក្រៅជាមួយបណ្តាស្រីក្មេងៗមួយចំនួនទៀត រួមទាំងស្រីៗម៉ាស្សាជាញឹកញាប់។

សូមបង្ហោះនូវសំឡេងនៃការឆ្លើយឆ្លងគ្នារវាងលោកតា ប៉ែន សុវណ្ណ ជាមួយស្រីម៉ៅ ជាអ្នកបំរើក្នុងផ្ទះ ដែលនាងជាអនីតិជន ដូចតទៅ៖

ចែករំលែក

បញ្ចេញយោបល់