លោក កែវ រ៉េមី៖ មាន ៧មករា ១៩៧៩ ទើបមាន ២៣ តុលា មានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ

ថ្ងៃអង្គារ ទី ១ វិច្ឆិកា ២០១៦​
128

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងដូចនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្នុងវេទិកាសាធារណៈ ស្តីពី ២៣ តុលា និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ក្រោមកិច្ចសហការ រវាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន នៅសាលប្រជុំ CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅក្នុងវេទិកានេះ លោក កែវ រ៉េមី បានថ្លែងថា មានថ្ងៃ២៣តុលាទៅបាន ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបអាចឈានដល់ការចរចាបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ ស្មារតីថ្ងៃ២៣ តុលា គឺដើម្បីទទួលបានអធិបតេយ្យភាពពេញលេញសម្រាប់កម្ពុជា ដោយមិនអនុញ្ញាតឱ្យបរទេសណាមួយលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។ លោក កែម រ៉េមី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា តាមរយ:ការដាក់បញ្ចូល កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាស្នាដៃរបស់មហាវីរៈបុរសកម្ពុជាពីររូបគឺព្រះបាទព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការផ្តល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាសម្រាប់ប្រទេសកម្ពុជា។

នាឱកាសនោះអង្គពិធី បានបើកវេទិកាសំណួរ ចម្លើយដោយមានការចូលរួមយ៉ាងផុលផុសពីសំណាក់អ្នចូលរួមទាំងអស់ផងដែរ៕

14581398_1144329898977607_7489212920201934783_n 14925311_1144360365641227_8985052875956368510_n 14937407_1144360512307879_1172681638002327995_n 14937459_1144329808977616_6870729257331765036_n-1

 

ចែករំលែក

បញ្ចេញយោបល់