កសិកម្ម៖ បច្ចេកទេសដាំពោតពណ៌ស្វាយ

ថ្ងៃអង្គារ ទី ១ វិច្ឆិកា ២០១៦​
328

យោងតាមការបង្ហោះផ្សាយរបស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា អ៊ាង សុផល្លែត បានឱ្យដឹងថា បច្ចុប្បន្នពោតពណ៌ស្វាយកំពុងតែមានការពេញនិយមដាំនៅក្នុងប្រទេសកម្ពុជា ព្រោះវាកំពុងតែមានទីផ្សារ និងមានការចាប់អារម្មណ៍ពីសំណាក់អតិថិជន មិនតែប៉ុណ្ណោះវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ វិធីសាស្ត្រក្នុងការដាំមានដូចជា៖

១-ការរៀបចំដី៖

-ជ្រើសរើសដីជាដីស្រទាប់លើធូរមានជីវជាតិ ដីដែលមិនលិចទឹក

-ធ្វើការភ្ជួរ ២ឬ៣ដង ដើម្បីសម្លាប់ស្មៅ និងឲ្យដីធូរល្អ

-សម្រាប់រងដាំយើងអាចដាំលើផ្ទៃរាបស្មើរ ឬលើកជារងក៏បាន ចន្លោះពីរណ្តៅនីមួយៗ៤តឹក និងចន្លោះពីជួរនីមួយៗ៥តឹក ហើយយើងអាចលើករងមួយដាំពីរជួរ ឬមួយជួរក៏បាន។

២-ការរៀបចំដាំ៖

-កាយរណ្តៅសម្រាប់ដាំ ប្រមាណ២តឹកបួនជ្រុង ជម្រៅប្រមាណជិត២តឹក

-ដាក់ជីកំប៉ុស្ត៍ លាមកសត្វស្ងួត និងកំទេចស្លឹកឈើ ចូលឲ្យជិតពេញរណ្តៅ

-ធ្វើការបណ្តុះកូនមុននឹងយកមកដាំ ដើម្បីឲ្យអត្រាដុះបានគ្រប់ល្អ ធ្វើឲ្យវាឆាប់លូតលាស់ល្អលឿន ឈ្នះជំងឺ រយៈពេលប្រមាណ១៥ថ្ងៃទើបយកដាំ។

៣-ការថែទាំ៖

-អាចកប់ជីបំប៉នបន្ថែមនៅតាមគល់របស់វា និងបាញ់ជីសរីរាង្គបំប៉នតែ១ដងទេនៅពេលវាមានអាយុប្រមាណ២អាទិត្យ

-នៅពេលដាំដំបូងត្រូវផ្តល់ទឹកវា១ថ្ងៃ២ដង ពេលវាបានធំបន្តិចយើងអាចដាក់ទឹកវា៣ដងក្នុង១អាទិត្យ បើរដូវក្តៅត្រូវផ្តល់ទឹករាល់ថ្ងៃ។

-រយៈពេលប្រមាណ២ខែ៥ថ្ងៃ យើងអាចប្រមូលផលបានហើយ បច្ចុប្បន្នពោតនេះមានដាំក្នុងខេត្តមួយចំនួនដូចជា ស្រុកស្រែអំបិល ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងនៅអ្នកលឿងជាដើម៕

កែសម្រួលដោយ៖ GNN

14740970_1198491063531056_1123810558_n 14877119_1198491153531047_1880968015_n 14877626_1198491056864390_628202681_n 14885878_1198491060197723_1609839382_n 14886066_1198491136864382_1532780968_n 14914654_1198491133531049_137050029_n 14914990_1198491066864389_514748643_n 14937109_1198491140197715_717468688_n

បញ្ចេញយោបល់