គ្រប់បណ្ដារាជធានី-ខេត្ត ដែលស្ថិតនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងពីតិចទៅច្រើន ស្ទើរគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា

ថ្ងៃអង្គារ ទី ១ វិច្ឆិកា ២០១៦​
2105

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គ្រប់បណ្ដារាជធានី-ខេត្ត ដែលស្ថិតនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និង តំបន់មាត់ សមុទ្រ អាចនឹងមានភ្លៀងពីតិចទៅច្រើន ស្ទើរគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។

នេះបើយោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និង ឧតុនិយម។ ផ្អែកតាមការព្យាករអាកាសធាតុរបស់ក្រសូងធនធានទឹក និងឧតុនិយម ដោយសារជ្រលងសម្ពាធខ្ពស់បាន និងកំពុងគ្រប ដណ្ដប់លើ ភាគឦសាន្ត និងសម្ពាធទាបនៅបន្តមានឥទ្ធិពល លើតំបន់វាល ទំនាបភាគខាងត្បូង និងតំបន់មាត់់សមុទ្រ បានធ្វើ ឲ្យមាន ភ្លៀងធ្លាក់ ជាបន្តបន្ទាប់ស្ទើរគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។

នៅតំបន់ខ្ពង់រាប រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចនឹងមានភ្លៀងធ្លាក់តិច។ សម្រាប់តំបន់វាលទំនាប ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ក្រសួង ក៏បញ្ជាក់ទៀតថា នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តតាកែវ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ ដោយឡែក នៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន៕

photo_2016-10-31_22-12-34 12

ចែករំលែក

បញ្ចេញយោបល់