នាយ​ករដ្ឋម​ន្ត្រីនៃ​ប្រទេស​កម្ពុជា​ជំរុញ​ឲ្យ​ឳពុក​ម្តាយ​នាំ​កូន​ទៅចុះ​ឈ្មោះចូល​រៀនគ្រប់ៗ​​គ្នា​ ក្នុង​ថ្ងៃបើក​បវេសន​កាល​ថ្ងៃទី ១ ខែ វិច្ឆិកា

ថ្ងៃអង្គារ ទី ១ វិច្ឆិកា ២០១៦​
124

នៅក្នុងថ្ងៃបើកបវេសន ២០១៦-២០១៧ នៅថ្ងៃទី ១ ខែ វិច្ឆិកា ២០១៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានលើកទឹកចិត្ត និងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ទៅចុះឈ្មោះចូលរៀនអោយបានគ្រប់គ្នា ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា ព្រមទាំងស្នើឲ្យអាណាព្យបាលចូលរួមតាមដានការសិក្សាកូនចៅឲ្យបានច្បាស់លាស់។

សម្តេចបានឲ្យដឹងតាមរយៈសារជាវីដេអូមួយថា « ក្មួយៗ ចៅៗត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងធ្វើជាកូនល្អ ជាសិស្សល្អ ជាមិត្តល្អ ហើយត្រូវតែចៀសវាងអោយឆ្ងាយពីអំពើឧបាយមុខគ្រប់យ៉ាង ជាពិសេសសកម្មភាពក្មេងទំនើង និងគ្រឿងញៀនគ្រប់ប្រភេទ។ ក្មួយៗ និងចៅៗត្រូវចូលរួមគោរពច្បាប់ និងគោរពវិន័យសាលាអោយបាន ល្អទាំងអស់គ្នា។ »

ក្រៅពីនេះ សម្តេច ហ៊ុន សែន បានអំពាវនាវដល់លោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់អប់រំបណ្តុះបណ្តាលសិស្សប្រកបដោយស្មារតីមនសិការវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ដើម្បីអនាគតល្អរបស់ពួកគេសំដៅពង្រឹងគុណភាពវិស័យអប់រំឱ្យបានកាន់តែល្អប្រសើរ ។ ជាងនេះទៅទៀត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ កងកំលាំងសមត្ថកិច្ចគ្រប់ផ្នែក មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និងសប្បុរសជនជាតិ-អន្តរជាតិ ត្រូវចូលរួមសហការឧបត្ថម្ភជ្រោមជ្រែងឱ្យបានខ្លាំងក្លាដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំជាតិយើងអោយរីកចំរើនលូតលាស់ខ្លាំងទៅមុខបន្ថែមទៀត៕

14910498_1139597889422040_6496623544389856637_n

 

 

ចែករំលែក

បញ្ចេញយោបល់