នៅរាត្រីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្មាននាទីមុននេះ ទំព័រហ្វេសប៊ុកមានឈ្មោះថា « រឿងពិត CNRP » ដែលបានស្ងប់ស្ងាត់នូវការបង្ហោះផ្សាយមួយរយៈមកនេះ បន្ទាប់ពីបានទម្លាយរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ជាមួយកញ្ញាខុម ចាន់តារាទី ហៅស្រីមុំនោះ បានបង្ហោះនូវសម្តីឡែបខាយស្នេហាដ៏ស្រើបស្រាល នៃការឆ្លើយឆ្លងគ្នារបស់លោកតា ប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាក់ទងស្នេហាផ្អែមល្អែមជាមួយអ្នកបំរើក្នុងផ្ទះរបស់គាត់ម្នាក់ឈ្មោះ ស្រីម៉ៅ កាលពី៥ឆ្នាំមុន គឺក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១១ ខណៈលោកតា ប៉ែន សុវណ្ណ ស្ថិតនៅឯប្រទេសអូស្រ្តាលី។
ម្ចាស់ទំព័រហ្វេសប៊ុកដែលគេសង្ស័យថា មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានដាក់ចំណងជើងក្នុងអត្ថបទដែលបង្ហោះផ្សាយនោះថា ទម្លាយរឿងអាស្រូវលោកតា ប៉ែន សុវណ្ណ វគ្គទី១ ជាមួយនឹងការអះអាងថា «ប៉ែន សុវណ្ណ ធ្លាក់ខ្លួនឈឺ ហើយឈានដល់ស្លាប់ ដោយសារមានស្រីច្រើន និងស្រីក្មេងៗ »។
បន្ថែមពីលើនេះ ម្ចាស់ទំព័រហ្វេសប៊ុកបានសរសេរខ្លឹមសារ និងបង្ហោះភ្ជាប់ជាមួយនូវវីដេអូឃ្លីប ដូចមានខាងក្រោម៖
ខ្ញុំម្ចាស់ផេក « រឿងពិតCNRP » នៅថ្ងៃនេះ សូមទម្លាយនូវអាថ៌កំបាំងអំពីមូលហេតុនៃការស្លាប់របស់លោកតា ប៉ែន សុវណ្ណ ជូនបងប្អូនជនរួមជាតិស្តាប់ និងស្វែងយល់។
ជាការពិតណាស់ មរណៈភាពរបស់លោកតា ប៉ែន សុវណ្ណ ពិតជាគួរឲ្យសោកស្តាយ ពីព្រោះលោកតា ប៉ែន សុវណ្ណ ក៏ជាខ្មែរមួយរូបដែរ បើទោះជាគាត់មានប្រពន្ធជាជនជាតិយួនក្តី ប៉ុន្តែ ការស្លាប់របស់លោកតា ប៉ែន សុវណ្ណ ក្នុងជន្មាយុ៨០ឆ្នាំ គិតថា គាត់មានអាយុវែងគ្រាន់បើហើយ ពីព្រោះបើតាមការចូលចិត្តប្រព្រឹត្តកាមគុណជាមួយស្រីក្មេងៗ ដូចជាស្រីក្មេងអ្នកបំរើក្នុងផ្ទះ និងស្រីម៉ាស្សាជាច្រើននាក់នោះ គឺលោកតា ប៉ែន សុវណ្ណ អាចស្លាប់មុននេះជាយូរឆ្នាំមកហើយ។
ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ចំលើយ គឺ ការល្មោភកាមក្នុងវ័យជរាដូចលោកតា ប៉ែន សុវណ្ណ គឺជាអំពើអសីលធម៌មួយក្នុងសង្គម ពីព្រោះចាស់ហើយ ហេតុដូចម្តេចបានជាគាត់មិនទៅរកវត្តវ៉ាសមាទានសីល? ប៉ុន្តែ ផ្ទុយទៅវិញ លោកតា ប៉ែន សុវណ្ណ ដែលជាមេដឹកនាំមួយរូបដែររបស់បក្សប្រឆាំង បែរជាគាត់ឈ្លក់វង្វេងនឹងការសប្បាយភ្លើតភ្លើន ទាក់ទងឡែបខាយ ដេករួមរ័ក្សជាមួយស្រីក្មេងៗ និងប្រើពាក្យសម្តីបបោសអង្អែល ចាប់ច្របាច់ បឺតជញ្ជក់ស្រីក្មេង ដោយការត្រេកត្រអាលទៅវិញ។
នៅពេលនេះ លោកតា ប៉ែន សុវណ្ណ បានស្លាប់ទៅហើយ ប៉ុន្តែ រឿងអាស្រូវរបស់លោកតា មិនមែនជាអាថ៌កំបាំង ដែលយើងខ្ញុំត្រូវកប់ទុកនោះទេ។ ថ្ងៃនេះ ខ្ញុំសូមទម្លាយនូវសារជាតិខិលខូចល្មោភកាមតណ្ហាមិនចេះឆ្អែតឆ្អន់របស់លោកតា ប៉ែន សុវណ្ណ ជូនបងប្អូនជនរួមជាតិស្តាប់ និងពិចារណា!
តើនេះឬជាវីរបុរសរបស់បក្សសង្គ្រោះជាតិ ដែលថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនរបស់ពួកគេ បាននិងកំពុងប្រែក្លាយសាកសពរបស់លោកតា ប៉ែន សុវណ្ណ ដើម្បីកេងចំណេញនយោបាយ?
ទំព័រហ្វេសប៊ុក « រឿងពិត CNRP » បានបង្ហោះនូវសំឡេងឆ្លើយឆ្លងគ្នារវាងលោកតា ប៉ែន សុវណ្ណ ជាមួយស្រីក្មេង ឈ្មោះ ស្រីម៉ៅ ជាអ្នកបំរើក្នុងផ្ទះរបស់គាត់កាលពី៥ឆ្នាំមុន គឺលោកតា ប៉ែន សុវណ្ណ យកអ្នកបំរើក្នុងផ្ទះដើម្បីកំដរអារម្មណ៍ស្រើបស្រាលរបស់គាត់ វគ្គទី១ ដូចតទៅ៖