រដ្ឋ​សភា​​សម្រេចជាផ្លូវការ ​បង្កើតគណៈកម្មការ​ចាត់​ចែង​បុណ្យ​សព លោក ប៉ែន សុវណ្ណ

ថ្ងៃចន្ទ ទី ៣១ តុលា ២០១៦​
168

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ផ្លូវការអំពីការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព លោក ប៉ែន សុវណ្ណ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ។

សេចក្តីសម្រេចនេះ បានបញ្ជាក់ឲ្យដឹងថា គណៈកម្មការរៀបចំបុណ្យសពនេះ បែងចែកជា៤ គណៈកម្មការ ក្នុងនោះរួមមាន៖ ទី១.គណៈកម្មការរៀបចំបុណ្យសពមាន លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាប្រធានគណៈកម្មាការ, ទី២.អនុគណៈកម្មការទទួលបន្ទុកពិធីសាសនា និងពិធីផ្លូវការ នៅគេហដ្ឋានពិធីដង្ហែនៅឈាបដ្ឋានដែលមាន លោក ឡេង ប៉េងឡុងជាប្រធាន, ទី៣.អនុគណៈកម្មការទទួលបន្ទុកពិធីការ បដិសណ្ឋារកិច្ច និងព័ត៌មានមាន លោក ហ៊ុល ប៊ុនថា ជាប្រធាន និង ៤.អនុគណៈកម្មការផ្គត់ផ្គង់ និងសន្តិសុខ មានលោក មិត្ត ការ៉េន ជាប្រធាន។

គួររំលឹកផងដែរថា មូលហេតុដែល លោក ប៉ែន សុវណ្ណ ស្លាប់បណ្តាលមកពី ជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៨ មករា ២០១៥ បណ្តាលឱ្យលោក មិនអាចបំពេញការងារផ្សេងៗ រហូតមកដល់ពេលនេះ។ លោកត្រូវបាន ក្រុមគ្រួសារយកទៅថែរក្សានៅស្រុកកំណើត នាខេត្តតាកែវ ក្រោយពេលត្រឡប់មកពីព្យាបាល នៅប្រទេសសិង្ហបុរី៕

ចែករំលែក

បញ្ចេញយោបល់