អ្នកដែលប្រើប្រាស់ស្មាតហ្វូនភាគច្រើន ជាទំលាប់តែងតែចូលចិត្តសាកថ្មចោលពេលមួយយប់។ យ៉ាងណាក៏ដោយ មានមតិខ្លះបានលើកឡើងថាវាអាចប៉ះពាល់ទៅដល់ថ្ម ខណៈពេលដែលខ្លះថាមិនប៉ះពាល់នោះទេ។ តើការសាកថ្មចោលពិតជាប៉ះពាល់ដល់ថ្មមែន ឬក៏យ៉ាងណា?
ជាទូទៅប្រភេទថ្ម lithium-ion ជំនាន់ក្រោយនេះ ដែលបំពាក់លើ ស្មាតហ្វូន មានប្រើប្រាស់ បច្ចេកវិទ្យា បញ្ឈប់ការបញ្ចូលថ្ម នៅពេលពេញ ក៏មានន័យថា ពេលដែលសាក បញ្ចូលថ្ម ពេញភ្លាម វានឹងកាត់ ផ្តាច់ចរន្ត មិនទទួល អគ្គិសនីចូល ទៀតទេ ដូចនេះអ្នក ប្រើប្រាស់សាក បញ្ចូលថ្ម យូរៗ ទុកចោលនោះមិនចាំបាច់ ព្រួយទេ។
យ៉ាងណាក៏ដោយ ពេលដែលសាក បញ្ចូលថ្ម កុំព្យាយាម ប្រើប្រាស់ វាអី ទុកវាឲ្យសំរាក សិនទៅ ចាំដល់ពេលថ្មពេញ ចាំយកមកប្រើប្រាស់ ដូចនេ ថ្មក៏មិនងាយខូចដែរ និងពេលថ្មសល់ត្រឹម 40 ឬ 50 ភាគរយ គួរតែសាក បញ្ចូលថាមពល កុំទុកដល់អស់ច្រើនពេកដើម្បីប្រការមិនឲ្យឡើងកម្តៅខ្លាំងពេលសាក។