ជារៀងរាល់ដើមខែមិនា ក្រុមហ៊ុន Samsung តែងតែបញ្ចេញនូវស្មាតហ្វូនថ្មីត្រកូល S របស់ខ្លួន ខណៈដែលមកទល់ពេលនេះ មិនទាន់មានព័ត៌មានទាក់ទងនឹងកាលបរិច្ឆេតរបស់ Galaxy S8 នេះនៅឡើយទេ។
យ៉ាងណាមិញនាពេលថ្មីៗនេះ លោកអនុប្រធានរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា Lee Jae-Yong បានបង្ហើបប្រាប់ពីលក្ខណៈសម្បត្តិខ្លះ អំពី Samsung Galaxy S8 ។ ស្មាតហ្វូន Galaxy S8 នេះនឹងមានការបន្ថែមសមត្ថភាពកាមេរ៉ា រួមជាមួយនឹងការបំពាក់បច្ចេកវិទ្យា Iris scanner របស់ Samsung Galaxy Note 7 ផងដែរ។ បន្ទះឈីបអាចនឹងភ្ជាប់មកជាមួយនូវ Snapdragon 830 និង Exynos 8895 បើតាមការបង្ហើបត្រួសៗ របស់ អនុប្រធាន Samsung។ សម្រាប់ Ram វិញគឺលោក មិនទាន់បញ្ជាក់ច្បាស់ ឡើយនូវ ទំហំប៉ុន្មាន នោះទេ គ្រាន់តែ មានពត៌មានលេចធ្លាយ មួយចំនួនគឺ ថា Samsung អាចនឹងបំពាក់ Ram 6Gb ក្នុង Samsung Galaxy S8 តែម្ដង។ ជាមួយ Ram ដល់ទៅ 6Gb នេះនឹងអាចមក ជាមួយអេក្រង់ ពីរប្រភេទទំហំ ខុសគ្នាទាំង 2 គឺ ទំហំ 5 អ៊ីញ និង 5.5 អ៊ីញផងដែរ។ ក្នុងការបង្ហើប របស់ អនុប្រធានក្រុមហ៊ុន Samsung នេះ លោកគាត់បាន ប្រាប់ថា យើងមិនអាច ប្រកដទេ ដោយ Samsung អាចនឹងបន្ថែម សមត្ថភាពលើសពីនេះក៏ថាបាន។