ប្រទេសថៃជាប្រទេសដែលសម្បូរណ៍ស្តុកស្តម្ភដោយស្រូវអង្ករនិងទឹក។ មកដល់ថ្ងៃនេះ តម្លៃស្រូវ 1Kg តម្លៃថោកជាងមីមួយកញ្ចប់ ។
លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីបានអង្គុយក្បាលតុក្នុងការប្រជុំគណៈ កម្មការគោលនយោបាយនិងគ្រប់គ្រងស្រូវអង្ករដើម្បីចេញវិធានការដោយប្រញាប់ប្រញាល់ ក្នុងការជួយដល់កសិករតាមនីតិវិធីទទួលបញ្ចាំជង្រុកស្រូវមានតម្លៃ ១១.០០០ បាតក្នុង១តោន។ នៅក្នុងការប្រជុំក្រៅរបៀបវារៈនេះទម្រាំនឹងសរុបខ្លឹមសារបាន លោក ប្រាយុទ្ធ ដល់ថ្នាក់ទះតុ ព្រោះក្រសួងសំខាន់២ គឺក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មបានយល់ឃើញខុសៗគ្នា។
ចំនួនទឹកប្រាក់ដ៏ច្រើន ២ម៉ឺន ៥ពាន់លានបាត គឺជាថវិកាមួយកញ្ចប់ដំបូងសម្រាប់ប្រើ ក្នុងការទទួលបញ្ចាំជង្រុកស្រូវក្នុងពេលនេះ គេនៅពុំទាន់ដឹងនឹងមានប្រសិទ្ធិភាពឬយ៉ាងណា នោះទេ។ គេក៏នៅមិនទាន់ដឹងថា តើត្រូវប្រើថវិកាចំនួនប៉ុន្មានទៀតក្នុងរឿងដដែលនេះ ។
ប្រាក់មួយកាក់មួយសេន ស្រូវអង្ករមួយគ្រាប់ពីគ្រាប់ត្រូវតែមានអ្នកពាក់ព័ន្ធ ត្រូវមានអ្នកទទួលខុសត្រូវនៅក្រោមស្តង់ដាតែមួយឬយ៉ាងណា?។
*សំគាល់ៈ នៅក្នុងសម័យរដ្ឋាភិបាលយីងឡាក់បានអនុវត្តគំរោងបញ្ចាំស្រូវដើម្បីជួយដល់កសិករថៃ។ តម្លៃស្រូវក្នុងមួយតោន ១៥.០០០ បាត។ ក្នុងរដ្ឋាភិបាលលោក ប្រាយុទ្ធ អនុវត្ត គំរោងបញ្ចាំជង្រុកស្រូវ។ តម្លៃស្រូវក្នុងមួយតោន ១១.០០០ បាត។
ប្រភពៈ Khaosod ផ្សាយថ្ងៃទី ៣១ តុលា ២០១៦