សកម្មជន CNRP ចេញមុខប្រឆាំងនឹង ប្រធានមូលនិធិសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលគាំទ្រកូនស្រីលោក កឹម សុខា រិះគន់លោក សម រង្ស៉ី (Video inside)

ថ្ងៃសៅរ៍ ទី ២៩ តុលា ២០១៦​
87

FN (ភ្នំពេញ)៖ លោក ឈុំ សេរីសុខុម ជាសកម្មជនគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក បានចេញមុខប្រឆាំងនឹងលោក ទូច វិបុល ប្រធានមូលនិធិសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលបានចេញមុខគាំទ្រ កូនស្រីរបស់លោក កឹម សុខា ហើយរិះគន់លោក សម រង្ស៉ី នាពេលថ្មីៗនេះ។

សកម្មជនគណបក្សសង្រ្គោះជាតិ ដែលមានជំហរគាំទ្រលើលោក សម រង្ស៊ី រូបនោះ បានចោទប្រកាន់ថា លោក ទូច វិបុល ដែលគ្រប់គ្រង់មូលនិធិ គណបក្ស សង្រ្គោះជាតិ នៅសហរដ្ឋអាមេរិកថា គាំទ្រដល់ការរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើប្រធានគណបក្សខ្លួនឯង។

ថ្លែងតាមរយៈវីដែអូឃ្លីប ដែលបង្ហោះនៅលើបណ្តាញសង្គម Facebook នាថ្មីៗនេះលោក ឈុំ សេរីសុខុម បានសរសេរថា «សព្វថ្ងៃដែលអស់លោកធ្វើការដើម្បី សមាគម ឬក៏មូលនិធិ យើងខ្ញុំទាំងអស់គ្នា តែងតែប្រមូលមនុស្សឱ្យទៅជួយគាំទ្រអ្វីដែលលោកធ្វើដើម្បីជាតិ ធ្វើការបង្រួបបង្រួម ប៉ុន្តែចុងបញ្ចប់ លោកបានចេញ Article វាយប្រហារលោក សម រង្ស៊ី ថែមទៀត កំសាក គ្មានក្លាហាន និងទទួលខុសត្រូវ»

ជាមួយការចែកចាយនូវព័ត៌មាន ស្តីពីការរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើ លោក សម រង្ស៊ី នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នោះ លោក ទូច វិបុល បានសរសេរសារនយោបាយមួយ ដោយគាំទ្រ និងកោតសរសើរនូវការរិះគន់នេះ។ លោកថាយុវជនត្រូវហ៊ានរិះគន់អ្នកនយោបាយ ហើយថា ការរិះគន់នេះ មិនគួរត្រូវបានចោទប្រកាន់ថាក្បត់នោះទេ។

លោក ទូច វិបុល ដែលជាប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងដែរនោះ បានសរសេរថា «ការបញ្ចេញយោបល់នេះ គឺជាការលើកកម្ពស់គុណភាព អ្នកនយោបាយនានា ឲ្យហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការរិះគន់ទៅលើអ្នកនយោបាយណាម្នាក់ មិនមែនមានន័យថា ជាការក្បត់ជាតិ ឬក្បត់បក្ស ឬធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងបក្ស ឬសាមគ្គីជាតិនោះទេ»។

សូមស្តាប់សាររបស់ ឈុម សេរីសុខុម ថ្លែងប្រឆាំងលោក ទូច វិបុល៖

fn-2016-10-29-17-51-50-0

https://www.youtube.com/watch?v=GmTcMeUfp64

ចែករំលែក

បញ្ចេញយោបល់