រូបិយវត្ថុដ៏មានតម្លៃខ្លាំងជាងគេបំផុតនៅអាស៊ី បន្ថែមភាពប្រឈមដល់ប្រទេសថៃ

ថ្ងៃសុក្រ ទី ២៨ តុលា ២០១៦​
135

 

ដោយប្រឈមមុខនឹងការកាន់ទុក្ខរយៈពេលមួយឆ្នាំសម្រាប់ព្រះមហាក្សត្រ Bhumibol Adulyadej នោះ គឺជាការកំហិតចំពោះការចំណាយ។ សេដ្ឋកិច្ចថៃក៏ប្រឈមមុខថ្មីផងដែរទៅនឹង៖ ការងើបឡើងវិញរូបិយវត្ថុ ធ្វើឱ្យប៉ះពាល់ការនាំចេញ ខណៈដែលឧស្សាហកម្មនៃការនាំចេញនេះកំពុងតែបង្ហាញសញ្ញាងើបឡើងវិញ។

ការប្រមើលមើលទៅលើការស្នងរាជ្យបានធ្វើឱ្យលុយបាតឡើង ១,៦ ភាគរយក្នុងមួយដុល្លារចាប់តាំងពីការយាងចូលសុវណ្ណង្គតរបស់ព្រះមហាក្សត្រ ដែលនេះគឺការកើនឡើងដ៏ធំបំផុតនៅក្នុងចង្កោមរូបិយវត្ថុនៅអាស៊ី ដែលបានធ្វើការកត់សម្គាល់ដោយទីភ្នាក់ងារ Bloomberg ។ លុយបាតមានសន្ទុះឡើង ៣ ភាគរយនៅឆ្នាំនេះ។ យោងតាមការបង្ហាញរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការនាំចេញធ្លាក់ចុះ ក៏ប៉ុន្តែលើកលែងតែប្រាំមួយខែក្នុងរយៈពេល ២៤ ខែនេះ ចាប់តាំងពីខែសីហា ហើយប្រហែលជាធ្លាក់ចុះម្តងទៀតនៅខែកញ្ញា។

ឧស្សហកម្មនាំចេញធ្លាក់ចុះ មុនការងើបឡើងវិញរបស់រូបិយវត្ថុថៃ។ ចលាចលនយោបាយ មានការប្រកួតប្រជែងផលិតផលរោងចក្រកាន់តែខ្លាំងឡើង ដូចជានៅវៀតណាម ហើយតម្រូវការធ្លាក់ចុះរបស់ពិភពលោកបានធ្វើឱ្យវិស័យនេះរួមចំណែក ៧០ ភាគរយនៃផលិតផលក្នុងស្រុកសរុប។   សេដ្ឋកិច្ចប្រទេសថៃដែលធំទីពីរនៅក្នុងអាស៊ីអាគ្នេយ៍ ដែលមានទឹកប្រាក់ចំនួន ៣៩៥ ពាន់ដុល្លារ ហើយការនាំចេញស្ទើរតែគ្រប់គ្រឿងអេឡិចត្រូនិករហូតដល់គ្រឿងបំលាស់រថយន្ត អង្ករ និងកៅស៊ូ។

លោក Gundy Cahyadi សេដ្ឋវិទូនៅក្រុមហ៊ុន DBS Group Holdings Ltd ប្រទេសសិង្ហបុរីបាននិយាយថា «សេដ្ឋកិច្ចពិភពលោកនៅតែមានភាពទន់ខ្សោយដែលជាឧបសគ្គផងដែរ ដែលនេះពន្យល់ទៅដល់ការលំបាកប្រឈមមុខដោយសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ»។ «ក្រៅពីនោះ ថៃក៏ត្រូវការគិតផងដែរ អំពីការប្រកួតប្រជែងរបស់ខ្លួន ដោយសារតែមានការកើនឡើងផ្នែកវិស័យផលិតកម្មតាមរោងចក្រ ដូចជាប្រទេសហ្វីលីពីន និងប្រទេសវៀតណាម»។

លុយបាតធ្លាក់ថ្លៃ ០,៤ ភាគរយ បើធៀបនឹងលុយដុល្លារ ដែលមានតម្លៃ ៣៥,០២៤ សើ្មមួយដុល្លារ កាលពីថ្ងៃពុធ វេលាម៉ោង ១១:៤០ នាទីព្រឹក នៅទីក្រុងបាងកក។

បើយោងតាមសារព័ត៌មាន Bloomberg មុនរបាយការណ៍ចេញកាលពីថ្ងៃពុធបានឱ្យដឹងថា ការនាំចេញទំនិញបានកើនឡើង ១,៣ ភាគរយនៅក្នុងខែកញ្ញា ធៀបនឹងមួយឆ្នាំមុននេះ ។ ពួកគេក៏មិនរំពឹងការងើបឡើងវិញ ៦,៥ ភាគរយនៅក្នុងខែសីហា បន្ទាប់ពីមានកើនឡើងផ្នែកការនាំចេញរថយន្ត។

មេដឹកនាំរបបយោធាលោក Prayuth Chan-ocha បាននិយាយថា ការបោះឆ្នោតអាចកើតឡើងជាថ្មីម្តងទៀត នៅចុងឆ្នាំ២០១៧។

មន្ត្រីធនាគារថៃបាននិយាយថា ឧស្សាហកម្មមួយចំនួនដែលពឹងផ្អែកលើការប្រើប្រាស់ក្នុងស្រុក អាចនឹងត្រូវទទួលរងផលប៉ះពាល់ក្នុងអំឡុងពេលកាន់ទុក្ខនេះ ជាទូទៅមូលដ្ឋានគ្រឹះសេដ្ឋកិច្ចថៃបន្តនៅមានស្ថានភាពល្អ។

ធនាគារកណ្តាលថៃបន្តរក្សាអត្រាការប្រាក់មិនប្រែប្រួល បញ្ចុះមកត្រឹម ១,៥ ភាគរយតាំងពីខែមេសា ឆ្នាំ ២០១៥ មកម្ល៉េះ ទោះបីជាអតិផរណាធ្លាក់មកជិតសូន្យក៏ដោយ ហើយអំពាវនាវឱ្យស្ថាប័ន IMF មាននូវនយោបាយធូរស្រាលជាងមុន ដើម្បីជួយដល់ការពង្រីកសេដ្ឋកិច្ច។

លោក Tim Leelahaphan សេដ្ឋវិទូនៅឯ Maybank Kim Eng Securities Thailand Pcl ដែលមាន  មូលដ្ឋាននៅទីក្រុងបាងកក បាននិយាយថា «យើងមិនរំពឹងទុកនូវការកាត់បន្ថយអត្រាការប្រាក់ទេ បើទោះបីជាមានការអំពាវនាវពីធនាគារថៃ ដើម្បីពន្យាររយៈពេលនៃការឡើងថ្លៃលុយបាតក៏ដោយ»។

ទេសាភិបាលធនាគារកណ្តាលលោក Veerathai Santiprabhob បាននិយាយថា សប្តាហ៍មុនសេដ្ឋកិច្ចថៃកំពុងងើបឡើងវិញ ដោយសារតែការងើបឡើងប្រព័ន្ធហិរញ្ញវត្ថុ អត្រាគ្មានការងារធ្វើធ្លាក់ចុះ និងជំហរសារពើពន្ធមានសុខភាពល្អ។

កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំប្រហែលជាជាង ៣ ភាគរយ។ បើប្រៀបធៀបជាមធ្យមក្នុងមួយឆ្នាំប្រហែល ៧,៥ ភាគរយ ចាប់តាំងពីមានសន្ទុះសេដ្ឋកិច្ចរីកចម្រើនមួយទសវត្សរ៍មកតាំងពីឆ្នាំ ១៩៩៦ នេះបើយោងតាមធនាគារពិភពលោក៕

ប្រភព៖ Bloomberg ចុះថ្ងៃ ២៧ ខែតុលា ឆ្នាំ២០១៦

 

ចែករំលែក

បញ្ចេញយោបល់