នៅថ្ងៃ២១ ខែតុលា ឆ្នាំ២០១៦នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការរអន្តជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរី បានអន្តរាគមន៍ជួយស្រ្តីខ្មែរ៣នាក់ ដែលចាញ់បោកមិត្តភក្តិទៅធ្វើការជានារីការជានារីខារ៉ាអូខេនៅសឹង្ហបូរី អោយបានត្រឡប់មកកម្ពុជាវិញ។
ស្រ្តីខ្មែរបីនាក់ បានសម្រេចចិត្តទៅធ្វើការនៅសឹង្ហបូរី ដោយសង្ឃឹមថា នឹងបានការងារជាអ្នកចាប់ទឹកកនៅក្លឹបកំសាន្ត តាមការអះអាងរបស់មិត្តភក្តិ ប៉ុន្តែនៅពេលទៅដល់សឹង្ហបូរី នៅថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៦ ស្រ្តីខ្មែរបីនាក់ ត្រូវបានណែនាំអោយទៅធ្វើការជានារីការជានារីខារ៉ាអូខេនៅសឹង្ហបូរីវីញ។ ស្រ្តីខ្មែរបីនាក់ បានស្នើសុំឲ្យថៅកែខារ៉ាអូខេ ឲ្យបញ្ជូនមកកម្ពុជាវិញ តែត្រូវបានថៅកែតម្រូវអោយពួកគេសងប្រាក់ចំនួន១៥០០ដុល្លាសឹង្ហបូរី លើថ្លៃសំបុត្រសំបុត្រយន្ត ហោះ និងថ្លៃស្នាក់នៅ ដើម្បីទទួលបានលិខិតឆ្លងដែនវិញ។
ស្រ្តីខ្មែរទាំងបីនាក់ បានស្នើសុំស្ថានទូតកម្ពុជា ជួយយកលិខិតឆ្លងដែនពីថៅកែខារ៉ាអូខេ និង ជួយឲ្យបានត្រលប់មកកម្ពជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ភាគីថៅកែខារ៉ាអូខេ បានយល់ព្រមប្រគល់លិខិតឆ្លងដែនទាំងបីច្បាប់ និងទិញសំបុត្រយន្តហោះឲ្យនារីខ្មែរទាំងបី នាក់។
សូមជម្រាប់ផងដែរថា នារីរងគ្រោះទាំងបីនាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំ ពេញ នៅថ្ងៃ២១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ២០:៥០តាមជើងយន្តហោះលេខ3K591៕