សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជ ពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នានៃកាកបាទក្រហមកម្ពុជា សូមចូលរួមរីករាយអបអរសាទរ ទិវាដ៏មហានក្ខត្តឫកឧត្តុងឧត្តមនៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខួបលើកទី១២ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតិថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីព្រះអង្គបានគង់នៅជាម្លប់ដ៏ត្រជាក់ដល់កូន-ចៅជាប្រជានុរាស្ត្ររបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ ហើយទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាដើរតាមព្រះរាជវីរគម្រូមនុស្សធម៌របស់ព្រះអង្គជាដរាបតរៀងទៅ។