នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ដឹកនាំដោយ លោកជំទាវ ឈឹម វត្តី អនុប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងទទួលរងនូវជម្ងឺចំនួន២គ្រួសារ រស់នៅភូមិ១៩ សង្កាត់ស្រះចករួមមាន៖ ១- ឈ្មោះ ង៉េត គន្ធា ភេទស្រី អាយុ៧២ឆ្នាំ មានជម្ងឺបេះដូង និងទឹកនោមផ្អែម ជួយឧបត្ថម្ភនូវ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១មាន(មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាចំនួន៣០ម៉ឺនរៀល និង២- ឈ្មោះ ឆាយ សុផា ភេទស្រី អាយុ៥២ឆ្នាំ មានជម្ងឺមហារីកស្បូន ជួយឧបត្ថម្ភនូវ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១មាន(មុង១ ភួយ១ សារុង១ ក្រមា១) ។
ក្នុងឱកាសនោះផងដែរ លោកជំទាវអនុប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នកដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ព្រោះថាសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានដូចគ្នា ៕