សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រតិភូត្រឡប់មកប្រទេសកម្ពុជា​វិញ​បន្ទាប់បាន​អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងហាណូយ ប្រទេសវៀតណាម

ថ្ងៃពុធ ទី ២៦ តុលា ២០១៦​
107

នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

គួរបញ្ជាក់ផងដែរថា សម្តេចតេជោ បានអញ្ជើញទៅចូលរួមក្នុងកិច្ចជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម(CLMV )លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ា វ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS)លើកទី៧ និងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៦ តុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ពេលជានិច្ច៕

14570791_1134669866581509_1522945719052784983_o 14753700_1134669859914843_3863297848040424591_o 14876513_1134669606581535_5181804571953393606_o 14876539_1134669619914867_4422389867221621882_o 14883534_1134669876581508_4215701018384604219_o

 

ចែករំលែក

បញ្ចេញយោបល់