នៅក្នុងលិខិតមួយផ្ញើជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការវិន័យគណបក្សសង្រ្គោះជាតិ បានដាក់សំណើសុំជួយធ្វើការកែតម្រូវអកប្បកិរិយា និងឥរិយាបទមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ កញ្ញា កឹម មនោវិទ្យា។
នៅក្នុងលិខិតនោះ បានបញ្ជាក់ថា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសមានការសោកស្តាយយ៉ាងខ្លាំងក្រោយពីបានឃើញព័ត៌មានដែលបានចុះផ្សាយនៅកាសែត Cambodia Daily ទាក់ទិននិងកញ្ញា កឹម មនោវិទ្យា ដែលបានធ្វើការប្រមាថប្រធានគណបក្សសង្រ្គោះជាតិ ដែលជាថ្នាក់ដឹកនាំរបស់ខ្លួនយ៉ាងចាស់ដៃលើបណ្តាញសង្គម Twitter។
ការរិះគន់ទាំងឡាយណាក្នុងន័យស្ថាបនាត្រូវបានសាទរ ប៉ុន្តែទង្វើរបស់កញ្ញា កឹម មនោវិទ្យា នៅពេលកន្លងមកនេះ មានចរិកលក្ខណៈជាការវាយប្រហារ និងប្រមាថមើលងាយ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិទាំងស្រុង៕
សូមអានលិខិតទាំងស្រុងខាងក្រោមនេះ៖