ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨” នៅសណ្ឋាគារ ៧ មករា ខេត្តកំពង់ចាម ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំមកពី ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង០៥ រាជធានី ខេត្ត ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្នុងគោលបំណងតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ សំដៅសម្រេចឱ្យបានជោគជ័យតាមគោលដៅនៃកម្មវិធីជាតិ និង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល “ក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍដែលអាចជឿទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង”៕
បញ្ជីរាយព្រះនាម ព្រះមហាក្សត្រខ្មែរ សោយរាជ្យតាំងពីសតវត្សទី១នៃគ្រឹស្ដសករាជ រហូតសព្វថ្ងៃ
ថ្ងៃសុក្រ ទី ២៤ កុម្ភៈ ២០១៧
ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ និងទំនៀមចូលឆ្នាំ (មានវីដេអូ)
ថ្ងៃព្រហស្បតិ៍ ទី ៤ មេសា ២០១៩
គំនូរ បរិយាយអំពី ជីវភាពរស់នៅសម័យអង្គរ
ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦
ព្រះរាជានិងព្រឹត្តិការណ៍សម័យលង្វែក ព្រះបាទចន្ទរាជា(១៥១៦ – ១៥៦៦)
ថ្ងៃចន្ទ ទី ២០ កុម្ភៈ ២០១៧
អត្ថបទអប់រំ៖ ពលរដ្ឋល្អ
ថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា ២០១៦