កម្ពុជា និងវៀតណាម ឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម

ថ្ងៃពុធ ទី ២៦ តុលា ២០១៦​
103

លោក  ប៉ាន     សូរស័ក្តិ     រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម   (កម្ពុជា)      នៅថ្ងៃទី២៦     ខែតុលា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាជាមួយ លោក ត្រាន ទួនអាញ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (វៀតណាម) លើកិច្ចព្រមព្រៀងស្តីពី កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលគណៈប្រតិភូនៃប្រទេសទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ដ្រសហប្រតិបត្ដិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចៅផៅយ៉ាមេគង្គ (ACMECS) លើកទី ៧ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម (CLMV) លើកទី ៨ ព្រមទាំងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០១៦ ស្តីពីតំបន់មេគង្គ។

យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងបានឲ្យដឹងថា ភាគីកម្ពុជាយល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% (សូន្យភាគរយ)    នូវមុខទំនិញចំនួន    ២៩បន្ទាត់ពន្ធ   ដល់ភាគីវៀតណាម ហើយភាគីវៀតណាម យល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% (សូន្យភាគរយ) នូវមុខទំនិញចំនួន ៣៩ បន្ទាត់ពន្ធ ដល់ភាគីកម្ពុជាវិញ ដោយរួមបញ្ចូលមុខទំនិញអង្ករចំនួន ៣០០ពាន់តោន រៀងរាល់ឆ្នាំ និងសន្លឹកថ្នាំជក់ស្ងួតចំនួន ៣ពាន់តោន សម្រាប់ឆ្នាំ ២០១៦-២០១៧៕

photo_2016-10-26_12-58-02 photo_2016-10-26_12-58-13 photo_2016-10-26_12-58-25 photo_2016-10-26_12-58-36យោងតាម

ចែករំលែក

បញ្ចេញយោបល់