ពិធីផ្ស​ព្វផ្សាយ សេចក្តី​ណែនាំ​ស្តីពី​ការអនុវត្ត​វិធាន​ការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់  ​

ថ្ងៃពុធ ទី ២៦ តុលា ២០១៦​
138

 

នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ មានរៀបចំពិធីផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ពីសំណាក់សម្តេច ស ខេង នាយករដ្ឋមន្ត្រីស្តីទី ។

នាឱកាសនោះផងដែរ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មានបុគ្គល មួយចំនួន ដែលខ្លួនមិនបានឆ្លងកាត់ វគ្គបណ្តុះបណ្តាល ជាធ្វើប៉ូលីសឲ្យបានត្រឹមត្រូវ ប៉ុន្តែបានលបលួច បន្លំជាមួយ បក្ខពួកខ្លួនមួយក្តាប់តូច ហើយឲ្យស៊ីញ៉េមក ធ្វើជាប្រធាននាយកដ្ឋាន ឬក៏ធ្វើជាអគ្គនាយករង។

សម្តេច ស ខេង បានមានប្រសាសន៍បន្តថា “ធម្មតាទេតែកាលណាមានអង្គភាពថ្មីមើលទៅទំនង គឺដាក់ពាក្យមកផ្ទេរពីនេះផ្ទេរពីនោះមក អ្នកខ្លះមិនទាន់បានរៀនប៉ូលីសផងក៏ចង់ធ្វើប៉ូលីសពាក់ស័ក្ត ហើយយកបក្ខពួក។ ឧបមាថា ប្រធាននាយកដ្ឋាន ត្រូវឧត្តមសេនីយ៍ពាក់ផ្កាយម៉ាន់អីទៅ ឬសុំមកផ្ទេរមកដល់យូរៗទៅផ្ទេររបៀបហ្នឹង ប្រធាននាយកដ្ឋាន ឬក៏អគ្គ នាយករងផ្ទេរមកសុទ្ធឧត្តមសេនីយ៍ ឧត្តមសេនីយ៍សួរថា បានរៀនប៉ូលីសទេ? អត់បាន។ ចឹងយូរៗទៅ វាទៅ ជាប៉ូលីសអត់ចេះធ្វើការ មានឧត្តមសេនីយ៍ច្រើនមែន ប៉ុន្តែអត់បានរៀនឆ្លងកាត់ការងារជាប៉ូលីសទេ ចឹង ដល់ពេលដឹកនាំនិងគ្រប់គ្រងធ្វើម៉េចកើត ។ នេះនាំឲ្យមានបញ្ហា”។

សម្តេច ស ខេង បានបញ្ជាក់ថា ដើម្បីកុំឲ្យមានបញ្ហាបែបនេះ (ប្រធាននាយកដ្ឋាន អត់បានរៀនការងារ ជាប៉ូលីស) កើតឡើងទៀត ត្រូវតែមានវិធានការទប់ស្កាត់ ក្នុងគោលបំណងកុំឲ្យអនុវត្តការងារ គ្មានប្រសិទ្ធិភាព៕

in in5

 

ចែករំលែក

បញ្ចេញយោបល់