កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានជួសជុលគ្រលុកសំបុកមាន់ ដោយចាក់អ៊ុតកៅស៊ូ AC ផ្លូវចំនួន ៤ខ្សែ ដូចជា៖ ១-ផ្លូវលេខ ១០៥ ២-ផ្លូវលេខ ៥៧ ៣-ផ្លូវទេព ផន និង៤-ផ្លូវលេខ៩៤។
សូមបញ្ជាក់ផងដែរថា ផ្លូវទាំងបួនខ្សែនេះ ត្រូវបានជួសជុលបន្ទាប់ពីមានការខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់ និងការហូរបាក់ស្រុតដោយសារទឹកភ្លៀង ហើយក៏មានសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ។
បន្ទាប់ពីទទួលបានសំណូមពរទាំងអស់នេះ សាលារាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការជួលជុលជាបន្ទាន់៕