អភិបាលរាជធានីភ្នំពេញ ទទួលអាហារពេលល្ងាចជាមួយគណៈប្រតិភូទីក្រុងគីតាគ្យូស៊្យូ ប្រទេសជប៉ុន

ថ្ងៃពុធ ទី ២៦ តុលា ២០១៦​
129

កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំទទួលអាហារពេលល្ងាចជូនគណៈប្រតិភូទីក្រុងគីតាគ្យូស៊្យូ ប្រទេសជប៉ុន ដែលដឹកនាំដោយឯកឧត្តម Hiroshi IMANAGA អភិបាលរងក្រុងគីតាគ្យូស៊្យូ។

ការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ គឺជាទីក្រុងសម្ព័ន្ធមេត្រីភាពដ៏ល្អមួយ ដែលធ្លាប់បានទំនាក់ទំនងគ្នាជាយូរណាស់មកហើយ ព្រមទាំងមានសមិទ្ធផលជាច្រើននៃចំណងមិត្តភាពនេះផងដែរ។

ការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូទីក្រុងគីតាគ្យូស៊្យូ ប្រទេសជប៉ុននេះ គឺដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសដើម្បីមើលពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះផងដែរ៕

14681824_1142160385820365_2503546393386876532_n 14691054_1142160382487032_2852194690292566188_n 14702426_1142160252487045_4826378351441830410_n 14720578_1142160289153708_5423749244122448_n 14729239_1142160359153701_6831574935122726782_n 14732170_1142160352487035_5775383758763114235_n

ចែករំលែក

បញ្ចេញយោបល់