Facebook កូនខ្មែរ​ ទម្លាយទៀតហើយ៖ ក្រុមជ្រុលនិយមរបស់តៃវ៉ាន់ជួបប្រជុំសម្ងាត់ជាមួយមេដឹកនាំ CNRP នៅទីស្នាក់ការកណ្ដាល

ថ្ងៃព្រហស្បតិ៍ ទី ៣១ សីហា ២០១៧​
126

 

នៅព្រឹកថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០១៧ ​ហ្វេសប៊ុក​ កូនខ្មែរ​ បានបន្តទម្លាយអោយដឹងទៀតថា​៖

កន្លងមកផេកកូនខ្មែរយើងខ្ញុំបានទម្លាយនូវផែនការណ៍ ប្រទាក់ក្រឡាចាក់ស្រែះរៀបចំដោយអាមេរិក និងគាំទ្រដោយសម្ព័ន្ធមិត្តក្នុងការផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈយន្តការអង្គការក្រៅរដ្ឋាភិបាល ដូចជា NDI – CANVAS ជ្រកក្រោមស្លាក IRI ព្រមទាំងភ្នាក់ងារចារកម្មអាមេរិក CIA ផ្សេងជាច្រើន ដើម្បីអនុវត្តនូវយុទ្ធសាស្ត្រ យុទ្ធវិធី និងឧបាយកិច្ចនៃបដិវត្តពណ៍ ។
ប៉ុន្តែថ្ងៃនេះ យើងខ្ញុំសូមទម្លាយជូនសាធារណមតិអោយបានដឹងថែមទៀតថាតើ CNRP បាននិង កំពុងសហការជាមួយអ្នកណាផ្សេងទៀត ដើម្បីផ្តួលរដ្ឋាភិបាលលោក ហ៊ុន សែន ?
ក្រោយការបោះឆ្នោតនៅស្រុកខ្មែរឆ្នាំ 2013 បន្ថែមពីលើការជួយជាសម្ងាត់ពីNGOបរទេសខាងលើនេះ ក៏មានការជួយជ្រោមជ្រែងភ្ជាប់ទំនាក់ទំនងរវាង CNRP ជាមួយក្រុមជ្រុលនិយមនៅតៃវ៉ាន់ដែលមានបទពិសោធន៍ជាច្រើនអំពីការរៀបចំចាត់ចែងប្រមូលកំលាំងមហាជន ដើម្បីទំលាក់រដ្ឋាភិបាលតាមចលនាអំណាចប្រជាជន People’s Power ។
ប្រភពព័ត៌មានពីក្រុមអ្មកប្រជាធិបតេយ្យសេរីជឿនលឿននៅតៃវ៉ាន់ បានបញ្ជាក់អោយដឹងថា ដើម្បីជួយ CNRP ផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញក្រោមលេសប្រឆាំងលទ្ធផលបោះឆ្នោតឆ្នាំ 2013 ពួកអង្គការទាំងនោះបានជួយចាត់ចែងអោយក្រុមជ្រុលនិយម នៅតៃវ៉ាន់បានចូលមកសម្ងំនៅស្រុកខ្មែរដើម្បីជួបប្រជុំជាសម្ងាត់ជាមួយមេដឹកនាំcnrp នៅទីស្នាក់ការកណ្ដាលចាក់អង្រែកាលពីរសៀលថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2013 ។
ផ្អែកលើបទពិសោធន៍ដែលទទួលពីការប្រជុំនេះ ចលនាធ្វើបាតុកម្មរបស់ CNRP ក៏បាន ពង្រីករូបភាព និងទ្រង់ទ្រាយទៅជាបាតុកម្មហឹង្សា និងជាកូប្បកម្មនៅផ្លូវវេងស្រេងនៅថ្ងៃ 3-4 មករា 2014 ។
ម៉្យាងវិញទៀត បើទោះបីជាចលនាអំណាចប្រជាជនផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលការបរាជ័យក៏ដោយ ក៏ទំនាក់ទំនងជាចំហ និងសម្ងាត់រវាងក្រុមជ្រុលនិយមតៃវ៉ាន់ជាមួយបក្ស CNRP គឺនៅតែបន្តជាប្រចាំដែលមាន កឹម មនោវិទ្យា ជាស្ពានចំលង ដើម្បីឈានទៅសំរេចគោលដៅដែលបានគ្រោងទុក ។
ប្រភពដដែលបានប្រាប់អោយដឹងថែមទៀតថា ក្រោមលេសសង្កេតការណ៍ការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ គឺនៅថ្ងៃ 16 មករា 2016 អង្គការបរទេសនៅស្រុកខ្មែរក៏បានជួយរៀបចំអោយកូនស្រីលោក កឹម សុខា គឺកឹម មនោវិទ្យា ដែលជាសង្សាររបស់ភ្នាក់ងារ CIA ក្នុងស្ថានទូតអាមេរិកនៅភ្នំពេញអោយទៅចូលរួមគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រឆាំងនៅតៃវ៉ាន់ផងនិងក៏ដើម្បីបន្តកិច្ចសហការសម្ងាត់ផងដែរ ។
ការរៀបរាប់ព័ត៌មានខ្លះៗខាងលើនេះ គឺគ្រាន់តែចង់បញ្ជាក់ថា នៅស្រុកខ្មែរ គឺពិតជាមាន ការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលតាមទម្រង់បដិវត្តពណ៍ ដើម្បីបង្កើតរដ្ឋាភិបាលមួយដែលអាមេរិកជាអ្នកបញ្ជាផង ~ បម្រើអោយផលប្រយោជន៍ភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្ររបស់អាមេរិកនៅអាស៊ីផង និងជាពិសេស គឺការអនុវត្ត ” នយោបាយចិន2 ” ផងដែរ ។
អ្វីៗដែលបានរៀបរាប់ខាងលើនេះ គឺគ្រាន់តែជាគំនិតសំរាប់អ្នកកាន់អំណាច នៅស្រុកខ្មែរនិងទីក្រុងប៉េកាំងត្រិះរិះពិចារណា !

  

ចែករំលែក

បញ្ចេញយោបល់