បាយឆាបង្គាចំហុយជ្រលក់ទឹកត្រីកោះកុង

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
486

អាហារមួយប្រភេទនេះសាកសម ចំពោះកម្មវិធីជប់លៀងផ្សេងៗ ដែលភាសារអង់គ្លេសហៅថា (Banquet) សម្រាប់ឪកាសជួបជុំក្រុមគ្រួសារ ឬ មិត្តភក្កិ។ លើកមុន មង្គលការបានសន្យាថា នឹង ជម្រាបអំពី មុខម្ហូបដែលស្ត្រីមេផ្ទះគួរតែជ្រើសយកមកចំអិននៅពេលល្ងាច។ ឥឡូវនេះសួមតាមដានទាំងអស់គ្នាពីរបៀបធ្វើដូចខាងក្រោម៖

គ្រឿងផ្សំ៖ បង្គាស្រស់ បង្គារគ្រៀម ទឹកត្រីកោះកុង (មានលក់នៅទីផ្សារ) សាច់ជ្រូកសាច់សុទ្ធពងទា ការ៉ុត សាឡាត់ ប៉េងប៉ោះ ស្លឹកខ្ទឹម ខ្ទឹមស ម្សៅស៊ុប ប៊ីចេង អំបិល ស្ករស និងម្រេច។

វិធីធ្វើ៖
– ដាំបាយឲ្យឆ្អិនល្មម មិនស្រួយពេក មិនជ្រាយពេក ហើយដួសទុកមួយអន្លើ។
– ពងទាត្រូវចៀនដាក់គ្រឿង ដូចជា ខ្ទឹមស ទឹកត្រី ប៊ីចេង ស្ករស អំបិលបន្តិច (មិនដាក់ក៏បាន)ហើយត្រូវហាន់ជាចំណិតតូចៗ (ដូចរូប)។
– ចំពោះការ៉ុតត្រូវកោសសំបកឲ្យស្អាត លាងទឹកហើយហាន់ជាដុំៗប៉ុនចុងចង្កិះ។
– សាឡាត់ត្រូវកាត់ទងចេញហើយលាងទឹកឲ្យស្អាតទុកឲ្យស្រស់ទឹក។
– ប៉េងប៉ោះត្រូវហាន់ជាបន្ទះស្តើងល្មម (ដូចរូប)។ ចំណែកសាច់ជ្រូកត្រូវចិញ្ច្រាំឲ្យល្អិតៗដើម្បីឲ្យចូលជាតិគ្នា។
បន្ទាប់ពីរៀបចំគ្រឿងរួចរាល់អស់ហើយ ដាក់ខ្ទះឲ្យក្កៅរួចសុំដាក់ប្រេងចូល បន្ទាប់កមចាក់ខ្ទឹមសដែលចិញ្ជ្រាំរួចនោះចូលចាក់សាច់ជ្រូកទឹក ត្រី ប៊ីចេង អំបិល ស្ករស ម្រេចបន្តិច ឆាឲ្យឆ្អិនល្អរួចចាក់បាយដែលដាំឆ្អិនចូល ចូក២ ត្រលប់ យកវែកឆាមកជ្រុមបាយនោះឲ្យដាច់ចេញពីគ្នាហើយដាក់ម្សៅស៊ុបចូល បន្តិចសមល្មមនឹងបរិមាណបាយហើយដាក់ទឹកត្រី ប៊ីចេង ស្ករត្នោតនឹងការ៉ុតចូលឆារហូតទាល់តែបាយឡើងពណ៌ក្រហមតិចៗទើប ចាក់ពងទាដែលចៀនរួចចូល។ រោយស្លឹកខ្ទឹមចូលជាការស្រេច។
– រីឯបង្គាត្រូវលាងទឹកឲ្យស្អាត ដាក់ឆ្នាំងលើភ្លើងឲ្យក្កៅខ្លាំង ហើយចាក់បង្គារចូលក្រឡុកឲ្យឆ្អិនសព្វ៣នាទី រួចដួសចេញទុកឲ្យល្អ (ការធ្វើបែបនេះទើប បង្គានៅមានរសជាតិប្រសិនបើយើងស្រុះជាមួយទឹកក្កៅបង្គារនឹងបាត់ បង់រសជាតិ)។

វិធីរៀបចំ៖
ជ្រើសយកចានដែលមានរាងមូល ក៏ បានពងក្រពើក៏បាន រៀបសាឡាត់ពីបីសន្លឹកបន្ទាប់មករៀបប៉េងប៉ោះធ្វើយ៉ាងណាឲ្យមាន សោភណ្ឌភាពគួរឲ្យចង់ទទួលទានរៀបបង្គាក្នុងចំនួនល្មមសម្រាប់មនុស្ស ម្នាក់ដាក់ពីលើសាឡាត់ដួសបាយឆានោះដាក់ក្នុងកូនចានចង្កិះរបៀប ជាបាយចំហុយ(ដូចរូប) ហើយសង្កត់ថ្មមៗឲ្យណែន ហើយផ្កាប់ពីលើចានដែលរៀបសាឡាត់ហើយនោះប៉ុន្តែមិនមែនដាក់ពីលើ សាឡាត់ទេ គឺដាក់ត្រង់កន្លែងទំនេរមួយខាងទៀត។ ទុកចន្លោះបន្តិចសម្រាប់ដាក់កូនចានទឹកជ្រលក់។

បញ្ចាក់៖ ចំពោះទឹកត្រីកោះកុងដែលគេនិយមហៅនោះ យើងក៏អាចធ្វើបានដែរមង្គលការនឹងជម្រាបជូនអំពីរបៀបធ្វើ ប្រសិនបើប្រិយមិត្តចង់ដឹង។

ចែករំលែក

បញ្ចេញយោបល់