ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា ត្រូវបានប្រារព្ធឡើង ដើម្បីជំរុញការអប់រំ និងបំផុសការយល់ដឹងជាសាធារណៈ អំពីសន្តិភាពក្នុងពិភពលោក

ថ្ងៃអង្គារ ទី ២៩ សីហា ២០១៧​
256

តាមសេចក្តីសម្រេច របស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០០១ ដែលអំពាវនាវដល់គ្រប់ប្រទេស ជាសមាជិកអង្គការសហប្រជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ឱ្យប្រារព្ធទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីជំរុញការអប់រំ និងបំផុសការយល់ដឹងជាសាធារណៈ អំពីសន្តិភាពក្នុងពិភពលោក ក្នុងតំបន់ និងក្នុងប្រទេសនីមួយៗចាត់ទុកថា ថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធនៅទូទាំងប្រទេស។

ទិវាសន្តិភាពអន្តរជាតិ បានកំណត់យកថ្ងៃទី២១ ខែកញ្ញា រៀងរាល់ឆ្នាំសម្រាប់រៀបចំរំលឹកទិវានេះ នៅទូទាំងពិភពលោក និងបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រឹងឧត្តមគតិសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនទាំងអស់ ក្នុងពិភពលោក សំដៅកាត់បន្ថយភាពតានតឹង ដោយអំពាវនាវឱ្យគ្រប់ប្រជាជាតិ និងប្រជាជនទាំងអស់បញ្ឈប់អំពើហិង្សា និងភាពប្រទូសរ៉ាយដែលបង្កឱ្យមានវិវាទ។

ឆ្លើយតបទៅនឹងគោលបំណង នៃសេចក្តីសម្រេចដូចខាងលើ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ នៃប្រទេសកម្ពុជា បានចេញសេចក្តីណែនាំនូវចំណុចមួយចំនួន ស្តីពីការចាត់តាំងរៀបចំ ទិវាសន្តិភាពអន្តរជាតិ លើកទី១៥ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។

សូមអានផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិដូចខាងក្រោម៖

បញ្ចេញយោបល់